ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សុកទើបតែអាយុ ៧ឆ្នាំប៉ុណ្ណោះ។ នៅពេលថ្ងៃរសៀលគេបានលេងជាមួយនិងក្មេងៗដទៃទៀត ធ្វើជារៀបការ។ ម្តាយសុកក៏ដឹង លុះដល់ពេលយប់ឡើងបាយជុំគ្នា ម្តាយក៏ឆ្លៀតឱកាសនោះ ប្រដៅកូនបន្តិចបន្តួច ដើម្បីឲ្យសុកបានដឹងខ្លះៗ។
ម្តាយ៖ ពេលកូនធំឡើងមានការងារធ្វើហើយ កូនត្រូវចេះរើសគូស្រករណា៎!
សុក៖ តើអ្វីទៅជាគូស្រករហ្នឹងម៉ាក់?
ម្តាយ៖ គឺប្រពន្ធដូចដែលកូនលេងរៀបការនោះអី!
សុក៖ អូ៎…! បាទ…! ចុះគេរើសវារបៀបម៉េចទៅម៉ាក់?
ម្តាយ៖ ត្រូវមានចរិតល្អ រៀនសូត្រចេះដឹងជ្រៅជ្រះ ដឹងទេកូន!
សុក៖ បាទម៉ាក់!
ម្តាយ៖ តែពិសេសទៅទៀតនោះត្រូវចេះមើលពូជពង្សគេណាកូន
សុក៖ ម៉ាក់អើយម៉ាក់…! អាចំណុចចុងក្រោយនេះកូនពិបាករកណាស់ ព្រោះគ្មានអ្នកណាគេ ស្រាតខោឲ្យយើងមើលពូជគេទេម៉ាក់អើយ…!
ម្តាយ៖ អ្ហាក…!…???