Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើព្រះហរិរក្សារាមធិបតីអង្គឌួងជាបុត្រ របស់ក្សត្រអង្គណា?សោយរាជ្យពីឆ្នាំណាដល់ឆ្នាំណា?

២. តើនរណាជាមេខ្មែរក្រហម? សូមរាប់ឪ្យបាន៣នាក់។

៣. ហេតុអ្វីបានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម?

៤. តើអាស៊ានជាអ្វី? ហើយតើកម្ពុជាបបានទទួលផលប្រយោជន៍អ្វីខ្លះ ពីការចូលជាសមាជិកអាស៊ាន?

៥. ចូរពណ៌នាពីការកសាងជាតិឡើងវិញ ក្រោយរបបខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ ១៩៩០?

ចម្លើយ

១​. ព្រះហិររក្សារាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គ ព្រះបាទអង្គអេង។

  • សោយរាជ្យពីឆ្នាំ ១៨៤០-១៨៦០
  • រាជវាំង “វាំងស្បែក” (ពញាលី)។

២. មេដឹកនាំខ្មែរក្រហមមាន ៖

  • ប៉ុល ពត
  • ខៀវ សំផន
  • នួន ជា
  • អៀង សារី...។

៣. បានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហមពីព្រោះ ៖

  • ទទួលរងឥទ្ធិពលសង្រ្គាមត្រជាត់
  • មេដឹកនាំមានចរិតជាតិនិយមជ្រុល
  • ប្រល័យពូជសាសន៍
  • បង្ខំប្រជាជនខ្មែរឪ្យធ្វើការជាទម្ងន់
  • បង្អត់អាហារ
  • បំបិទសិទ្ធសេរីភាពគ្រប់បែបយ៉ាង
  • បំបាត់ជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ ការអប់រំ
  • ធ្វើទារុណកម្ម
  • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស
  • លុបបំបាត់កម្មសិទ្ធិឯកជន
  • ធ្វើវិសុទ្ធកម្ម
  • ជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានា
  • មនោគមវិជ្ជាជ្រុលនិយម។

៤. អាស៊ានជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ហើយកម្ពុជាបានទទួលប្រយោជន៍ពីការចូលជាសមាជិកអាស៊ានដូចជា ៖

  • កម្ពុជាអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសសមាជិកក្នុងតំបន់
  • កម្ពុជាមានឳកាសប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ធ្វើឪ្យសេដ្ឋកិច្ចរីកចម្រើន
  • កម្ពុជាទទួលបានកំណើនភ្លៀងទេសចរណ៍
  • កម្ពុជាបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន
  • មានការផ្លាស់ប្ដូរផ្នែកចំណេះដឹង សង្គម វប្បធម៌ កីឡាពីប្រទេសជាសមាជិកទាំងអស់
  • ផ្លាស់ប្ដូរគ្នាទៅវិញផ្នែកវិស័យអប់រំ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា ព័ត៌មានថ្មីៗបន្ថែមទៀត
  • កម្ពុជាទទួលបានផលចំណេញយ៉ាងច្រើន ពីការអភិវឌ្ឍពីវិស័យផ្សេងៗដូចជាកិច្ចនយោបាយនិងទំនាក់ទំនងការបរទេស។

៥. ការកសាងឡើងវិញ ក្រោយរបបខ្មែរក្រហមពីឆ្នាំ ១៩៧៩ ដល់ ១៩៩០ដូចជា ៖

+ ផ្នែកសេដ្ឋកិច្ច

  • បង្កើតក្រុមសាមគ្គីបង្កបង្កើនផល ឬក្រុមវាស់ដៃដើម្បីជួយដល់ស្ដ្រីមេម៉ាយ ចាស់ជរា កុមារកំព្រា ដំណើរការក្នុងការងារ កសិកម្ម
  • កសាងហេដ្ឋារចនាសម័្ពន្ធ សេដ្ឋកិច្ច(ផ្លូវថ្នល់ កំពង់ផែ សាលារៀន មន្ទីរពេទ្យ)
  • ពង្រីងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជិតខាងក្នុងតំបន់និងពិភពលោក
  • បង្កើតសេដ្ឋកិច្ចទីផ្សារសេរី និងជំរុញការអភិវឌ្ឍធនធានមនុស្ស។

+ ផ្នែកសង្គម និងនយោបាយ

  • រំដោះប្រជាជនខ្មែរឪ្យរួចផុតពីររបបប្រល័យសាសន៍ប៉ុល ពត
  • ទប់ស្កាត់អំពើអសកម្មក្នុងសង្គមការជួញដូរអាវុធ គ្រឿងញៀន
  • លើកម្ពស់លទ្ធិប្រជាធិបតេយ្យ
  • ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ
  • អនុវត្តនយោបាយបង្រួបបង្រួមជាតិ។

វិញ្ញាសាទី១៥



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login