សំណួរ
១. តើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុកើតឡើងនៅឆ្នាំណា ?
២. ដូចម្ដេចដែលហៅថា គុកឥតជញ្ជាំង ?
៣. តើពួក ប៉ុល ពត បែកចែងសត្រូវរបស់អង្គការជាប៉ុន្មាន ? មានអ្វីខ្លះ ?
៤. តើរដ្ឋប្រហារនេះបាននាំមកអ្វីខ្លះសម្រាប់កម្ពុជា ?
៥. ចូរពណ៌នាគោលនយោបាយឈ្នះ ឈ្នះរបស់សម្ដេចហ៊ុន សែន ក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា ។
ចម្លើយ
១. រដ្ឋប្រហារទម្លាក់សម្ដេចនរោត្តម សីហនុនៅថ្ងៃ ១៨ មីនា ១៩៧០ ។
២. ពាក្យគុកឥតជញ្ជាំងមានន័យថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនពុំមានសិទ្ធិបញ្ចេញយោបល់ សិទ្ធិបានហូបឆ្អែតឆ្ងាញ់ សិទ្ធិដើរហើរ សិទ្ធិឈប់សម្រាក់ពីការងារ សិទ្ធិជួបជុំគ្រួសារ សូរសុខទុកបងប្អូននៅភូមិជាគ្នា ឬមន្ទីរ ពេទ្យគឺសិទ្ធិអ្វីទាំងអស់ ។
៣. ពួក ប៉ុល ពត បែកចែងសត្រូវរបស់ពួកអង្គការជាពីរ គឺ ៖
- សត្រូវខាងក្នុង រដ្ឋការនៃរបបលន់ នល់ និងជនជាតិភាគតិច (អ្នកស្រុកភ្នំ ចិន យួន ចាម បញ្ញវន្តត និងជនក្បត់ផ្សេងៗ ) ។
- សត្រូវខខាងក្រៅ មានថៃ វៀតណាម អាមេរិក សូវៀត ។
៤. រដ្ឋប្រហារនេះបាននាំមក ៖
- ការប្ដូររបបនិយមមកជាសាធារណៈខ្មែរ
- ប្រទេសបែកជាពីរបក្សក្នុងក្រុងភ្នំពេញសាធារណ៍សេរីជនបទកុំម្មុយនីស
- នៅក្រុងប៉េកាំងព្រះនរោត្តម សីហនុបង្កើតរដ្ឋាភិបាលនិទេសខ្លួន
- អំពោវនាវឪ្យប្រជាជនចូលព្រែម៉ាកគឺ គឺដើម្បីប្រឆាំងរបបសាធារណៈខ្មែរ
- មានសង្រ្គាមស៊ីវិលធ្វើឪ្យមនុស្សស្លាប់ របួល និងពិការជាច្រើន
- ការកើតឡើងនូវអំពើពុករលួយ
- ទីក្រុងភ្នំពេញឡោមព័ន្ធដោយពួកខ្មែរក្រហម
- ប្រជាជនរស់នៅដោយដោយខ្វះជម្រក ខ្លះសុវត្ថិភាព ខ្វះស្បៀងអាហារ ខ្វះអាហារ ខ្វះសុខមាលភាព
- ប្រជាជននៅទីក្រុងភ្នំពេញរស់នៅដោយការភ័យខ្លាច
- គ្រឹះស្ថានសិក្សាមួយចំនួនត្រូវបិទទ្វារព្រោះលោកគ្រួ អ្នកគ្រូបានរស់ភៀនខ្លួន
- កើតមានសង្រ្គាមត្រជាក់ (សេរីនិងកុំម្មុនីស្ដ)
- ខ្មែរក្រហមមានឳកាសឡើងកាន់អំណាច
- ខ្មែរក្រហមបានសម្លាប់ប្រជាជនថាជាខ្មាំងរបស់អង្គការ ។
៥. ពណ៌នាពិនយោបាយឈ្នះ ឈ្នះ របស់សម្ដេចហ៊ុន សែន ៖
+ វិស័យនយោបាយ
- សមាហរណកម្មកងទ័ពខ្មែរក្រហមជាមួយកងទ័ពរដ្ឋាភិបាលធ្វើឪ្យកងកម្លាំងមានការឯកភាពដើម្បីស្ដារប្រទេស និងកសាងប្រទេស ។
- ក្រោយពីដងកម្លាំងខ្មែរក្រហមដួលរលំ នៅតាមតំបន់ព្រំដែនមានសុវត្ថិភាព និងការអភិវឌ្ឍ
- មាតុភូមិនិវត្តរបស់ជនភៀសខ្លួនតាមព្រំដែន
- មានការបែងចែកដីឆ្លីកាន់កាប់ ជាកម្មសិទ្ធិដល់ប្អូនជនភៀសខ្លួន (អតីតខ្មែរក្រហម)
- បងប្អូនក្រហមត្រូវបានផ្ដល់នាទី និងបុណ្យសក្ដិដល់បប្អូនដែលពេញលេញ
- ធ្វើឪ្យមានឯកភាពជាតិ ការបង្រួបបង្រួមជាតិ
- ធ្វើឪ្យមានសមិទ្ធផលជាច្រើនបានកើតឡើងដូចជាសាលារៀនពីមត្តេយ្យរហូតដល់សកលវិទ្យា មន្ទីរពេទ្យ ផ្លូវងថ្នល់ ស្ពាន ស្ពានអាកាស ប្រព័ន្ធធារាសាស្រ្ដ ជាពិសេសសេដ្ឋកិច្ចមានការរីកចម្រើននិយាយរួមគឺមានការរីកចម្រើនលើគ្រប់វិស័យ ។
+ សេដ្ឋកិច្ច
- ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិជាមួយអាស៊ាន និងមហាអំណាចពិភពលោកធំៗ
+ វិស័យអប់រំ
- ធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំពីបឋមដល់ឧត្តមសិក្សា ។
វិញ្ញាសាទី៧