Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សិលាចារឹកវត្តអង្គរតនៈមេត្រី k.៧៦៣៖

          វត្តអង្គរតនៈមេត្រី មានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងខេត្តកណ្តាល នៅក្នុងអារាមនេះគេបានរកឃើញសិលាចារឹកមួយផ្ទាំងដែលមានអក្សរចារឹកចំនួន១៧បន្ទាត់សរសេរជាភាសាខ្មែរសម័យទំនើប ចំពោះអត្ថន័យនៃសិលាចារឹកនេះបានបញ្ជាក់ប្រាប់យើងងឲ្យដឹងថា លោកគ្រូព្រះនាមវេស បានកសាងវត្តអង្គរតនៈមេត្រី នៅពុទ្ធសករាជ ២៤១៤ ឆ្នាំវកចត្វាស័ក នៅពេលនោះលោកមានព្រះជនបាន៨៨លោករបួសបាន៤៦ ព្រះវស្សា ។ នៅពុទ្ធសករាជ ២៤៥៥ព្រះគ្រូចៅអធិការព្រះ​នាមកែវ បានកសាងព្រះវិហារក្នុងឆ្នាំជូត ចត្វាស័កឆ្នាំ ១៩១៣នៃគ.ស ។ អាចារ្យវត្តនាម សុតប្រពន្ធគាត់ឈ្មោះឆិម បានកត់ប្រវត្តិសាវតានេះហើយគាត់មានសេចក្តីបំណងប្រាថ្នា សូមឲ្យបានសមាទានសីលអស់កាលជានិច្ច និងសូមឲ្យបានទាន់ព្រះពុទ្ធព្រះនាមសិអារ្យមេត្រី ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login