សំណួរ
១. ចូរវិភាគតួនាទីព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជា ។
២. ចូរវិភាគពីព្រះរាជណាចក្រកម្ពុជាទី២ និងការកសាងកម្ពុជាឡើងវិញ ។
៣. តើសមាគមអាស៊ានមានសមាជិកប៉ុន្មានប្រទេស ? ប្រទេសណាខ្លះ ?
៤. ហេតុអ្វីបានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំង ?
៥. ចូរពណ៌នាអំពីនយោបាយអព្យាក្រឹត្យនៅក្នុងរបបសង្គមរាស្រ្ដនិយម (ឆ្នាំ១៩៥៣-១៩៧០) ។
ចម្លើយ
១. វិភាគតួនាទីព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ៖
- បានអប់រំមនុស្សប្រកាន់នូវចំនុចល្អ (ស្គាល់បុណ្យ បាប ចេះធ្វើ អំពើល្អ ប្រកាន់នូវសច្ចៈធម៌ ...)
- ផ្ដល់ចំណេះដឹង ស្គាល់បុណ្យបាប អំពើអាក្រក់ គុណទោសប្រកាន់នូវសច្ចៈធម៌ជាទីកន្លែង ស្នាក់អាស្រ័យនិងជម្រកសម្រាប់ការអប់រំផ្លូវចិត្ត ។
- ផ្ដល់ចំណេះធ្វើ គោរពប្រណិបត្តិអំពីល្អឪ្យស្រលាញ់ជាតិ និងប្រកាន់ពួជសាសន៍ មិនប្រព្រឹត្តខុសកន្លងព្រះសាសនា
- សីលធម៌មានអត្តចរិតថ្លៃថ្នូរ មានការគោរព
- ចេះរស់នៅក្នុងសង្គម មានទំនាក់ទំនង ចេះអត់អោនអធ្យាស្រ័យសាមគ្គីក្នុងសង្គមប្រជាធិបតេយ្យ កន្លែងផ្សព្វផ្សាយវប្បធម៌ជាតិរស់នៅដោយសុខសន្ដិភាព អហិង្សា រស់នៅក្នុងវប្បធម៌ ចែករំលែក ។
២. វិភាគពីព្រះរាជណាចក្រកម្ពុជាទី២ និងការកសាងកម្ពុជាឡើងវិញ ៖
វិភាគពិព្រះរាជណាចក្រទី២
- កើតឡើងនៅថ្ងៃទី ២៤ កញ្ញា ១៩៩៨ ដែលមានព្រះមហាក្សត្រសោយរាជ្យគឺសម្ដេចព្រះនរោត្ត សីហនុ
- មានរដ្ឋធម្មនុញ្ញថ្មី សេរីពហុបក្ស
- មានរដ្ឋាភិបាលស្របច្បាប់មួយ
- ព្រះរាជារណាចក្រទី២ កើនឡើង តាមរយៈបោះឆ្នោតនៅថ្ងៃទី២៣-២៨ ឧសភា ១៩៩៣ រៀបចំដោយអង្គការសហភាពប្រជាជាតិ
- ព្រះរាជាណាចក្រទី២ ចាប់ពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបោះឆ្នោតជាសកលដោយសេរីជ្រើសតាំងតំណាងរាស្រ្ដបាន៥ អាណត្តិនៃរដ្ឋសភាដែលប្រមុខរដ្ឋាភិបាលគឺសម្ដេចហ៊ុន សែន និងសម្ដេចនរោត្តម រណឬទ្ធិ ជាសហនាយករដ្ឋមន្ដ្រី ។
ការស្ដារកម្ពុជាឡើងវិញ
- ការស្ដារកម្ពុជាវិស័យសេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម
- វប្បធម៌និងអប់រំ បង្កើតសាលារៀនគ្រប់កម្រិតសិក្សា បង្កើតវត្តអារាម ជំនឿ សាសនា
+ វិស័យនយោបាយ
- ធ្វើកំណែទម្រង់គ្រប់គេហដ្ឋានដរចនាសម្ព័ន្ធជាតិ
- ធ្វើកំណេទម្រង់លើវិស័យកងទ័ព នគរបាលជាតិ
- បង្កើតឪ្យមានសេដ្ឋកិច្ចទីផ្សារសេរី ផ្ដល់កម្មសិទ្ធិឯកជន
- ផ្ដល់សិទ្ធិសេរីភាពដល់ប្រជាជនរដ្ឋ ។
៣. សមាគមអាស៊ានមាន ១០ ប្រទេសគឺ ៖
- ព្រះរាជាណាចក្រថៃឡង់ដ៏
- សាធារណរដ្ឋហ្វីលីពីន
- សហព័ន្ធម៉ាឡេស៊ី
- សាធារណរដ្ឋសឹង្ហបុរី
- ប្រុយណេដារុយសាឡឹម
- សាធារណរដ្ឋសង្គមនិយមវៀតណាម
- សហព័ន្ធមីយ៉ាន់ម៉ា
- សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
- ព្រះរាជាណាចក្រកម្ពុជា ។
៤. បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងព្រោះ ៖
- ប្រទេសកម្ពុជាកាន់តែចុះខ្សោយទៅៗ និងមានវិបត្តិផ្ទៃក្នុង
- សៀម និងយួន ប៉ុងប៉ងលេបត្របាក់ទឹកដីខ្មែរដោយយកទន្លេមេគង្គ ធ្វើជាព្រុំប្រទល់នៃប្រទេសទាំងពីរ
- កម្ពុជាចង់បានមហាអំណាចអឺរ៉ុបណាមួយ (បារាំង) មកជួយការពារទឹកដី ពូជសាសន៍ខ្មែរ ។
៥. ពណ៌នានយោបាយអព្យាក្រឹតនៅក្នុងរបបសង្គមរាស្រ្ដនិយម (ឆ្នាំ១៩៥៣-១៩៧០) ៖
មូលហេតុបណ្ដាលឪ្យកម្ពុជាអនុវត្តន៍នយោបាយអព្យាក្រឹត ៖
- អនុវត្តតាមសេចក្ដីសម្រេចរបស់សន្និសីទក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ ដែលស្នើរដោយសូវៀត និងចិន
- កម្ពុជាចង់រួមរស់ដោយសន្ដិសហវិជ្ជមានជាមួយបណ្ដាប្រទេសនានាលើពិភពលោក ពិសេសប្រទេសជិតខាង
ដើម្បីពង្រីងនយោបាយអព្យាក្រឹតរបបសង្គមរាស្រ្ដនិយមបាន ៖
- ១៨ មីនា ១៩៥៥ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា សម្ដេចនរោត្តម សីហនុ បានចុះហត្ថលេខាជាមួយលោក នេរុ លើសេចក្ដីប្រកាសរួមមួយ គឺការរួមរស់នៅជាមួយគ្នាដោយសុខសន្ដិភាព
- ១៨-២៤ មេសា ១៩៥៥ ក្នុងសន្និសីទកំពូលនៃប្រជាជាតិអាស៊ី-អាហ្រិ្វក នាទីក្រុងបានឌុងព្រះអង្គបានប្រកាសពីគោលនយោបាយអព្យាក្រឹត និងបានរួមរស់ជាមួយគ្នាដោយសុខសន្ដិភាព
- ១៤ ធ្នូ ១៩៥៥ ក្នុងពេលដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិកម្ពុជាបានប្រកាសពីមាគ៌ានយោបាយអព្យាក្រឹត
- ១៩៥៦ នៅទីក្រុង ប្រ៊ីយូនី ព្រះអង្គបានចុះហត្ថលេខា លើរដ្ឋធម្មនុញ្ញនៃចលនាមិនចូលបក្សសម្ព័ន្ធ
លទ្ធិផលនៃនយោបាយអព្យាក្រឹត្យ
+ ជំហានដំបូង
- កម្ពុជាល្បីសុសសាយក្នុងតំបន់
- បក្សប្រឆាំងពុំងហ៊ានជំនាស់ ហើយសរសើរនយោបាយនេះ
- កម្ពុជាបានសុខសន្ដិភាពរយៈពេល១៥ឆ្នាំ (១៩៥៥-១៨៧០) ស្របពេលដែលប្រទេសជិតខានជួបសង្រ្គាម
+ ដំណាក់កាលសង្រ្គាមត្រជាក់ នយោបាយអព្យក្រឹត្យកាន់តែចុះខ្សោយទៅដោយសារ ៖
- មហាអំណាចមនោគមនវិជ្ជាទាំងពីរ សេរី និងកុម្មុយនីស ពុំទុកកម្ពុជាក្នុងមាគ៌ាសន្ដិភាព និងបំពានលើនយោបាយអព្យាក្រឹត
- ជំនួយពីសហរដ្ឋអាមេរិកមានចរិតចិញ្ចឹមពួកស្ដាំនិយម
- ប្រទេសថៃឧបត្ថមគាំទ្រចលនាខ្មែរសេរីឪ្យវាយតម្លៃសង្គមរាស្រ្ដនិយម
- វៀតណាមខាងត្យូងឈ្លានពានព្រំដែនរបស់កម្ពុជា
- វៀតណាមខាងជើងប្រើប្រាស់ផ្លូវលំជីមិញឆ្លងកាត់ទឹកដីខ្មែរ និងបោះមូលដ្ឋានទ័ពលើទឹកដីកម្ពុជា
- សង្គមរាស្រ្ដនិយមអនុវត្តន៍នយោបាយ អព្យាក្រឹតមិនចំទិសដៅដោយលំអៀងទៅទេកុម្មុយនីស ។
វិញ្ញាសាទី៨