Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាទី១៖ វិប្បធម៍ទូទៅ

វិញ្ញាសាសិស្សពូកែផ្នែកអក្សរសិល្ប៍ និងគណិតវិទ្យា

(ប្រឡង ១២ មេសា ១៩៩៩)

 

១.ដូចម្តេចដែលហៅថា សិទ្ធ? តើអ្នកប្រើសិទ្ធទៅតាមលទ្ធិប្រជាធិបតេយ្យដូចម្តេចខ្លះ?

២.តើការអប់រំរបស់ព្រះពុទ្ធអង្គ រូមចំណែកបង្កើតប្រព័ន្ធស្មារតីសន្តិភាព និងសិទ្ធិមនុស្សឬទេ?

៣.អាស៊ានមានប្រទេសប៉ុន្មានជាសមាជិក និងមានកំណើតនៅថ្ងៃ ខែ ឆ្នាំ ណា?

៤.តើរូបភាពបំពុលបរិស្ថានមានអ្វីខ្លះ? ចូរពន្យល់។

៥.ហេតុអ្វីបានជាបារាំងព្រមប្រគល់ឯករាជ្យមកឲ្យកម្ពុជា?

 

ចម្លើយ

 

១.សិទ្ធិ គឺជាអ្វីៗដែលមនុស្សមានពីកំណើត និងត្រូវមានជាចាំបាច់ ដើម្បីរស់នៅក្នុងសេចក្តីថ្ងៃថ្នូរជាមនុស្ស។ យើងត្រូវប្រើសិទ្ធិទៅតាមលទ្ធិប្រជាធិបតេយ្យដូចជា៖

  • ចូលរួមបោះឆ្នោតដោយសេរីនិងយុត្តិធម៌
  • មានសេរីភាពខាងការនិយាយស្តី
  • បង្កើតសមាគមដោយសេរី
  • សេរីភាពខាងជំនឿសាសនា
  • មានច្បាប់ការពារ
  • ចូលរួមក្នុងសកម្មភាពនយោបាយ សេដ្ធកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រជុំ ធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី និងអហិង្សា
  • ឈរឈ្មោះឲ្យគេបោះឆ្នោត
  • មានអង្គចៅក្រមកាត់ក្តីដោយឥតលំអៀង
  • សេរីភាពខាងសាព័ត៌មាន។

 

២.ការអប់រំរបស់ព្រះពុទ្ធអង្គរួមចំណែកបង្កើតប្រព័ន្ធស្មារតី សន្តិភាព និងសិទ្ធិមនុស្ស។ ព្រោះថា ធម៌របស់ព្រះពុទ្ធអង្គ បានអប់រំទូន្មាន ប្រៀបប្រដៅមនុស្សឲ្យចេះសាមគ្គីភាព យោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ឲ្យមនុស្សធ្វើតែអំពើល្អ វៀរចាកអំពើរអាក្រក់។ ម៉្យាងទៀតធម៌របស់ព្រះពុទ្ធអង្គបានអបរំមនុស្សឲ្យរស់នៅជាមួយគ្នាដោយសន្តិវិធី ប្រើនូវធម៌អហិស្សា ជាហេតុនាំមកនូវសុខសន្តិភាពដល់ប្រទេសនានានិងពិភពលោកទាំងមូល។

ឧ.ព្រះពុទ្ទអង្គបានចងក្រងនូវសីលប្រាំ សីលប្រាំបី (បញ្ចសីល) ដើម្បីឲ្យមនុស្សប្រតិបត្តិតាមឲ្យបានត្រឹមត្រូវ។

 

៣.អាស៊ានមានប្រទេសចំនួន១០ជាសមាជិក និងមានកំនើតថ្ងៃ ០៨ សីហា ឆ្នាំ១៩៦៧។

គោលបំណងនៃការបង្កើតអាស៊ានមានដូចតទៅ៖

  • ពង្រឹងសម្ព័ន្ធភាពរវាងបណ្តាប្រទេសក្នុងតំបន់លើគ្រប់វិស័យ (សេដ្ធកិច្ច នយោបាយ...)
  • សហប្រតិបត្តិការផ្នែកសង្គមកិច្ច វប្បធម៌
  • ធ្វើបណ្តូរពាណិជ្ជកម្មរវាង​ប្រទេសជាសមាជិក។

 

៤.រូបភាពបំពុលបរិស្ថានមានដូចជា៖

ក.រូបភាពជាក់ស្តែង៖

  • ផ្សែងគ្រឿងយន្តផ្សេងៗដូចជា៖ ម៉ូតូ រថយន្ត យន្តហោះ..
  • កាកសំណល់ផ្សេងៗ
  • ការបង្ហូរកាកសំណល់គីមីចូលទៅក្នុងទឹក ទន្លេ រថយន្ត យន្តហោះ...
  • ការផ្ទុះគ្រាប់បែក។

ខ.រូបភាពប្រយោល៖

  • ការកាប់បំផ្លាញនៃព្រៃឈើគ្មានបច្ចេកទេស
  • ការបំផ្លាញសត្វព្រៃ

គ.ផលវិបាកនៃការបំផ្លាញបរិស្ថាន៖

  • ផ្សែងគ្រឿងយន្ត៖ បង្កើតបានជាឧស្ម័នពុល ធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស
  • កាកសំណល់ផ្សេងៗ៖ អាចធ្វើឲ្យធាតុអាកាសនិងទឹក សំបូរទៅដោយមេរោគ
  • ការផ្ទុះគ្រាប់បែក៖ បានបន្សល់នូវវិទ្យុសកម្ម បំផ្លាញសរីរាង្គមនុស្ស ធ្វើឲ្យមនុស្សកើតមកបាត់នូវលក្ខណៈជាមនុស្ស ជាក់ស្តែងដូចជា ការផ្ទុះគ្រាប់បែកបរិមាណូនៅទីក្រុងហ៊ីរូស៊ីម៉ា និងណាហ្គាសាគី ប្រទេសជប៉ុន។
  • ការកាប់បំផ្លាញព្រៃឈើ និងការសំលាប់សត្វព្រៃ ធ្វើឲ្យ៖
  1. បាត់សោភណភាពនៃទេសភាព
  2. បង្កឲ្យមានភាពរំស្ងួត និងទឹកជំនន់
  3. បាត់បងសំលេង តន្ត្រីធម្មជាតិ (សំលេងសត្វយំ)

 

៥.បានជាបារាំងព្រមប្រគល់ឯករាជ្យមកឲ្យកម្ពុជាព្រោះ៖

  • មកពីមានព្រះរាជបូជនីយកិច្ចទាមទាររបស់ព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ។
  • សភាពការណ៍អន្តរជាតិជួយជំរុញ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login