2018-10-16 17:17
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងស្នាដៃអក្សរសិល្ប៍តែងតែមានបង្កប់នូវភាពអច្ឆរិយៈតិច ឬច្រើនអាស្រ័យទៅលើដំណើរដែលកើតចេញពីការតែងនិពន្ធរបស់អ្នកនិពន្ធ ។ អ្នកនិពន្ធបានបង្កើតភាពអច្ឆរិយៈស្ថិតនៅក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
ក. ប្រើក្នុងគោលបំណង ដើម្បីរិះគន់សង្គមលើកយកភាពអច្ឆរិយៈមកធ្វើជារបាំង ដើម្បីបង្ហាញការពិត ដែលអ្នកនិពន្ធលើកយកបញ្ហាមកចោទនៅក្នុងស្នាដៃ ។
ខ. អ្នកនិពន្ធប្រើភាសាអច្ឆរិយៈ ដើម្បីស្រមើស្រមៃទៅរកពិភពថ្មីមួយទៀតដើម្បីបណ្តុះគំនិតឲ្យមនុស្សចេះសិក្សា ស្រាវជ្រាវរកអ្វី ដែលថ្មីហើយប្លែក ។ គេអាចចាត់ទុកថាគំនិតនេះគឺជា ពន្លកនៃវិទ្យាសាស្រ្តទៅថ្ងៃអនាគត ។
គ. អច្ឆរិយៈ ប្រើដើម្បីឲ្យមានគំនិតអណ្តែតអណ្តូងមានន័យថា ជាការនាំប្រធានអារម្មណ៍ឲ្យចូលទៅក្នុងបញ្ហាមួយថ្មី សមស្របតាមគោលបំណងអ្នកនិពន្ធ ដែលផ្ទុយពីស្ថានភាព ដែលមាននៅក្នុងសម័យបច្ចុប្បន្ន ។
ឃ. អច្ឆរិយៈប្រើដើម្បីធ្វើការត្រិះរិះពិចារណាគ្រប់បែបយ៉ាងពីបញ្ហារបស់មនុស្ស និងបញ្ហារបស់សង្គម និងដើម្បីបម្រើឲ្យផលប្រយោជន៍របស់មនុស្ស ។