Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើអ្វីទៅជាអតិថិជន និងភ្ញៀវ ?

១៧- អ្វីទៅជាអ្នកទិញ និងអ្នកលក់ ?

១៨- តើគូរប្រកួតប្រជែង និងទីផ្សារ​មានអ្វីខ្លះ ?

ចម្លើយ

១៦- អតិថិជន និងភ្ញៀវ មនុស្សដែលទិញ ជារៀងរាល់ថ្ងៃនូវសេវាកម្មដូចជាការធ្វើដំណើរតាមឡានក្រុង ឬសេវាទូរស័ព្ទ ត្រូវបានគេហៅថាអតិថិជន ។ មួយវិញទៀតអ្នកប្រើប្រាស់ចុងក្រោយនៃផលិតផល ឬសេវាកម្មដែលមិនសំដៅលើអ្នកទិញផលិតផលនោះទេ ។  ឧទាហរណ៍ ក្រុមហ៊ុនមួយទិញកុំព្យូទ័រសម្រាប់បុគ្គលិកប្រើប្រាស់ បុគ្គលិកគឺជាអ្នកប្រើប្រាស់ចុងក្រោយ ។ មនុស្សដែលទិញផលិតផល ឬសេវាកម្មសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន គេហៅថាអ្នកប្រើប្រាស់ ។

១៧- អ្នកទិញ និងអ្នកលក់ បុគ្គល ឬអង្គភាពណាមួយដែលទិញអ្វីមួយ គឺជាអ្នកទិញ ឬអ្នកជាវ ពាក្យនេះក៏ត្រូវបានគេរៀបរាប់ផងដែរ ពីបុគ្គលម្នាក់នៅក្នុងក្រុមហ៊ុនមួយដែលទទួលខុសត្រូវលើការទិញទំនិញដែលក្រុមហ៊ុនត្រូវការប្រើប្រាស់ ឬលក់បន្ត ។ មនុស្សទាំងនោះអាចគេហៅផងដែរថាអ្នកគ្រប់គ្រងការទិញ ឬអ្នកគ្រប់គ្រងការជាវ ។ បុគ្គល ឬអង្គភាពណាមួយដែលលក់អ្វីមួយ គឺជាអ្នកលក់ ។ នៅក្នុងអត្ថបទមួយចំនួន ឧទាហរណ៍ ការលក់អចលនៈទ្រព្យពួកគេត្រូវបានសំដៅថាជាអ្នកលក់ ។ មនុស្សដែលលក់អ្វីមួយនៅតាមដងផ្លូវ គេហៅថា អ្នកលក់តាមដងផ្លូវ ។ ​

១៨- គូរប្រកួតប្រជែង និងទីផ្សារ​មានដូចជា​ ៖

  • គូរប្រកួតប្រជែង គឺជាក្រុមហ៊ុន ឬផលិតផលដែលស្ថិតនៅក្នុងទីផ្សារដូចគ្នា ។
  • ការប្រកួតប្រជែង គឺត្រូវបានគេពិពណ៌នាពីសកម្មភាពនៃការព្យាយាមលក់ខ្លាំង និងដើម្បីទទួលបាននូវជោគជ័យកាន់តែច្រើន ។
  • ទីផ្សារ ទីផ្សារសេរី និងសេដ្ឋកិច្ចទីផ្សារ ដែលពិពណ៌នាពីប្រព័ន្ធសេដ្ឋកិច្ចមួយ ដែលថ្លៃការងារ ប្រាក់ម៉ោង ។ល។ ដោយមិនស្ថិតនៅក្រោមការកាន់កាប់ដោយរដ្ឋាភិបាល ប៉ុន្តែពឹងផ្អែកលើអ្វីដែលមនុស្សចង់ទិញ និងថាតើពួកគេនឹងមានអំណាចប៉ុន្មានដើម្បីជាវ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login