Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើលោក ហ្សូហ្សេហ្វ អាឡ័ ស៊្សូមពីទ័រ មានប្រវត្តិយ៉ាងដូចម្តេច ?

២- អ្វីទៅជាការធ្វើអន្តរាគមន៍របស់រដ្ឋក្នុងសេដ្ឋកិច្ច ?

៣- តើការធ្វើគោលនយោបាយជាអ្វី ?

៤- តើការវិនិយោគផ្ទាល់មានអ្វីខ្លះ ?

៥- តើកំណែទម្រង់ច្បាប់ក្នុងស្រុកមានអ្វីខ្លះ ?

៦- តើការរៀបចំគោលនយោបាយមានប៉ុន្មានដំណាក់កាល ? អ្វីខ្លះ ?

ចម្លើយ

១- លោក ហ្សូហ្សេហ្វ អាឡ័ ស៊្សូមពីទ័រកើតនៅឆ្នាំ១៩៨៣ នៅទីក្រុងទ្រូយែសឆ៍ (Triesch) នៃប្រទេស Moravia ។ នៅឆ្នាំ១៩០៩ លោកមានអាជីពបង្រៀននៅសកលវិទ្យាល័យឆេនីវិត (Czerniwitz) និងជាប្រធានផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យក្រាស (Craz) ហើយនៅឆ្នាំ១៩៣៩ជាសេដ្ឋកិច្ចវិទូ ។

២- ការធ្វើអន្តរាគមន៍របស់រដ្ឋក្នុងសេដ្ឋកិច្ច គឺជាការវិនិយោគផ្ទាល់និងការធ្វើគោនយោបាយនិងអភិបាលកិច្ចល្អ ។

៣- ការធ្វើគោលនយោបាយ គឺរដ្ឋមាននាទីមើលបរិស្ថាន ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ ស្ថេរភាពរូបិយវត្ថុ និងរក្សាឲ្យមានជំនឿទុកចិត្តពីសាធារណៈជនទៅលើហិរញ្ញវត្ថុ និងជៀសវាងការប្រែប្រួលគោលនយោបាយ ។

៤- ការវិនិយោគផ្ទាល់មានដូចជា​៖

  • ការអភិវឌ្ឍធនធានមនុស្ស
  • ហេដ្ឋារចនាសម្ព័ន្ធរបវន្តការទាក់ទាញការវិនិយោគឯកជនចូល

៥- កំណែទម្រង់ច្បាប់ក្នុងស្រុកមានដូចជា ៖

  • ការលុបបំបាត់ចោលលក្ខខណ្ឌតម្រូវអាជ្ញាប័ណ្ណវិនិយោគ
  • កំណែទម្រង់ប្រព័ន្ធគ្រប់គ្រងពន្ធ
  • ការលុបបំបាត់ការគ្រប់គ្រងថ្លៃ
  • សេរីភាវូបនីយកម្មផ្នែកហិរញ្ញវត្ថុ
  • ការលុបបំបាត់បទបញ្ជាស្តីពីទីផ្សារពលកម្ម

៦- ការរៀបចំគោលនយោបាយមានដូចជា ៖

  • គោលនយោបាយគាំពារនិយម
  • ប្រសិទ្ធភាពនៃអន្តរគមន៍លើកស្ទួយឧស្សាហកម្ម
  • គោលនយោបាយជំនួយការនាំចូលនិងជំរុញការនាំចេញ ជំនួញនៃការនាំចេញនិងការនាំចូល
  • បទពិសោធគោលនយោបាយជំរុញការនាំចេញរបស់កម្ពុជា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login