Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- អ្វីទៅជាទីផ្សារ ?

២- តើមានធាតុអ្វីខ្លះដែលអាចបង្កើតទីផ្សារបាន ?

៣- តើទីផ្សារមានប៉ុន្មានប្រភេទ ?

៤- អ្វីទៅជាទីផ្សារអ្នកប្រើប្រាស់ ?

៥- អ្វីទៅជាទីផ្សារឧស្សាហកម្ម ?

ចម្លើយ

១- ម៉ាឃីត (ទីផ្សារ) ក្នុងន័យធម្មតា ជាទីកន្លែងដោះដូរផលិតផលរវាងអ្នកទិញ និងអ្នកលក់ក្នុងក្របខ័ណ្ឌតំបន់ភូមិសាស្ត្រ និងនៅក្នុងរយៈពេលមួយជាកំណត់ ដែលនៅទីនោះសេចក្តីត្រូវការរបស់អ្នកទិញជួបជាមួយការផ្គត់ផ្គង់របស់អ្នកលក់ និងតំរែតំរងជាមួយគាត់ចំពោះថ្លៃសមស្របមួយ ។ តើបើយោងតាមទស្សនៈតាមបែបបុរាណ (ទីផ្សារ) គឺជាកន្លែងដែលស្តែងចេញនូវដំណើរការទិញលក់ (ដោះដូរ) ឬជាកន្លែងដែលអ្នកទិញនិងអ្នកលក់ជួបគ្នាដើម្បីទិញលក់ផលិតផល ។ ចំណែកឯទស្សនៈបែបទំនើប (ទីផ្សារ) គឺជាសមរភូមិអាជីវកម្ម ជាកន្លែងដែលអាជីវកម្ម ឬក្រុមហ៊ុនប្រមើលមើលតម្រូវការរបស់សង្គមនិងវាយតម្លៃអាជីវកម្មរបស់ខ្លួន ។

២- ធាតុដែលបង្កើតទីផ្សារបានមានដូចជា ៖

  • មនុស្ស
  • សេចក្តីត្រូវការរបស់មនុស្ស
  • លទ្ធភាពនៃការទិញដូរផលិតផល

៣- ទីផ្សារមានដូចជា ៖

  • ទីផ្សារអ្នកប្រើប្រាស់ (Consumer Market)
  • ទីផ្សារឧស្សាហកម្ម (Industrial Market)

៤- ទីផ្សារអ្នកប្រើប្រាស់ សំដៅទៅលើអ្នកទិញ (អ្នកប្រើប្រាស់ចុងក្រោយ) ដែលប្រើប្រាស់ ឬទាញផលប្រយោជន៍ពីផលិតផលដែលពួកគេទិញ ជាជាងការទិញសម្រាប់ធ្វើជាមធ្យោបាយផលិតផលផ្សេងទៀត ឬលក់ទៅវិញដើម្បីស្វែងរកប្រាក់ចំណេញ ។

៥- ទីផ្សារឧស្សាហកម្ម សំដៅចំពោះអាជីវករ ឬក្រុមហ៊ុនដែលទិញផលិតផលសម្រាប់ប្រើក្នុងផលិតកម្ម ឬប្រតិបត្តិការនានា ឬលក់ទៅវិញ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login