2019-07-12 09:25
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១- តើភាគផ្សំនៃគោលបញ្ញត្តិម៉ាឃីធីងមានអ្វីខ្លះ ?
១២- ដូចម្តេចហៅថាម៉ាឃីធីងចំរុះ (Marketing Mix) ?
១៣- តើសមាសធាតុចំបងៗនៃម៉ាឃីធីងចំរុះមានប៉ុន្មាន ? អ្វីខ្លះ ?
១៤- ដូចម្តេចហៅថាទីផ្សារគោលដៅ (Target Market) ?
១៥- ម៉ាឃីធីងចំរុះប្រកបដោយជោគជ័យ តើវាអាស្រ័យលើអ្វី ?
ចម្លើយ
១១- ភាគផ្សំនៃគោលបញ្ញត្តិម៉ាឃីធីងមានដូចជា៖
១២- ម៉ាឃីធីងចំរុះ (Marketing Mix) គឺជាអថេរដែលអាចត្រួតពិនិត្យបានដែលក្រុមហ៊ុនដាក់ចំរុះគ្នា ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ក្រុមអតិថិជនគោលដៅ ។ ការលក់ ការទិញ ការស្រាវជ្រាវទីផ្សារ ការដឹកជញ្ជូក ការស្តុកទំនិញ ការផ្សាយពាណិជ្ជកម្ម ទាំងអស់នេះជាផ្នែកមានការជំពាក់វាក់វិនគ្នាក្នុងការងារជំនួញ ដែលយើងស្គាល់ថាជាម៉ាឃីធីង ។
១៣- សមាសធាតុចំបងៗនៃម៉ាឃីធីងចំរុះមាន៤គឺ ៖
១៤- ទីផ្សារគោលដៅ (Target Market) គឺជាភាពប្រហាក់ប្រហែលគ្នានៃក្រុមអតិថិជនដែលក្រុមហ៊ុននឹងឆ្ពោះទៅរក ។ ចាំបាច់ណាស់សម្រាប់អ្នកទីផ្សារ គឺត្រូវវិភាគសក្តានុពលទីផ្សារគោលដៅរបស់គេដោយប្រុងប្រយ័ត្នបំផុត ។ យុទ្ធសាស្រ្តម៉ាឃីធីងនៃការពិចារណាអំពីផលិតផល ថ្លៃ ការបែងចែក និងផ្សព្វផ្សាយ មិនត្រូវបានគេធ្វើផែនការដាច់ដោយលែកពីគ្នានោះទេ ។ អ្នកវិភាគម៉ាឃីធីងជាញឹកញយតែងក្រឡេកមើលបណ្តុំនៃកត្តាទាំងបួននេះ ហើយសមាសធាតុទាំងបួននេះគឺគេផ្តោតទៅលើអ្នកប្រើប្រាស់ ។
១៥- ម៉ាឃីធីងចំរុះប្រកបដោយជោគជ័យ វាអាស្រ័យលើចំណេះដឹងអំពីអ្នកប្រើប្រាស់ និងទំលាប់ទិញរបស់ពួកគេ ដោយទទួលបានតាមការសិក្សាស្រាវជ្រាវទីផ្សារ ក៏ដូចជាការកំណត់សម្គាល់ដឹងយ៉ាងត្រឹមត្រូវនៃទីផ្សារគោលដៅផងដែរ ។