Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជញ្ជាំងប៊ែរឡាំងជា៖

  • ជញ្ជាំងប៊ែរឡាំង ជាជញ្ជាំងពិតមួយ ដែលពុះចែកទីក្រុងប៊ែរឡាំងជាពីរ គឺប៊ែរខាងកើត (សាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង) និងប៊ែរឡាំងខាងលិច (សហព័ន្ធអាឡឺម៉ង់)
  • ក្រោយពីអាឡឺម៉ងចាញ់សង្រ្គាមលោកលើកទី២ ពួកសម័្ពន្ធមិត្តមាន បារាំង អង់គ្លេស អាមេរិក និងសូវៀត បានបែងចែកអាឡឺម៉ង និងក្រុងប៊ែរឡាំងជា៤ ចំណែក តាមរយៈសនិ្នសីទយ៉ាលតា នៅថ្ងៃទី៤-១១ ខែកុម្ភៈ ឆ្នាំ ១៩៤៥ ដោយផ្នែកខាងកើតគ្រប់គ្រង់ដោយសូវៀត និងផ្នែកខាងលិចគ្រប់គ្រងដោយអាមេរិក អង់គ្លេស និងបារាំង។
  • ខ្សែបន្ទាត់ព្រំដែនទាំងពីរ នៅជញ្ជាំងប៊ែរឡាំងនេះ បានក្លាយជានិមិត្ត​រូបនៃសង្រ្គាមត្រជាក់ “វាំងននដែក” ដែលបានខណ្ឌចែករវាងអឺរ៉ុងខាងលិចនិងអឺរ៉ុបខាងកើត។
  • ជញ្ជាំងនេះត្រូវបានពុះចែកអាឡឺម៉ង់ជា ២ ចំណែកអស់រយៈពេល២៨ឆ្នាំ ដោយគិតចាប់ផ្ដើមសាងសង់នាថ្ងៃ ១៣ ខែសីហា ឆ្នាំ ១៩៦១ រហូតដល់កការចាប់ផ្ដើមរំលាយចោលនៅថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ ១៩៨៩។
  • ក្នុងកំឡុងពេលសង្រ្គាមនេះ យ៉ាងហោចណាស់មានមនុស្សយ៉ាងតិចពី ១៣៦ ទៅ ២០០ នាក់ត្រូវបានគេសម្លាប់ និងមានការរត់គេចប្រមាណ ៥០០០ ករណី ក្នុងការប៉ុនប៉ងឆ្លងកាត់រត់គេចពីប៊ែរឡាំងខាងកើតទៅកាន់ប៊ែកឡាំងខាងលិច។
  • ជញ្ជាំងប៊ែរឡាំងមានប្រវែងសរុបប្រមាណ ១៥៥ គ.ម ក្នុងនោះ ៤៣ គ.ម សង់កាត់ពុះចែកក្រុងប៊ែរឡាំង ចំណែកនៅតំបន់ផ្សេងនៃជញ្ជាំង ខណ្ឌចែកប្រទេសអាឡឺម៉ង់ជា២ មានប្រវែង ១៤០០ ​​គ.ម ជាចម្រឹងដែក ជាខ្សែលួសឆក់ ឬគ្រាន់មីន
  • ជញ្ជាំងប៊ែរឡាំងមានកម្ពស់ ៣.៦ម៉ែត្រ មានប៉ុស្ដិ៍យាម ៣០២ កន្លែង មានបំពាក់ស៊ីរ៉ែនអាសន្ន និងបំពាក់បន្លាចង្អុលមេឃ មានឆ្មាំការពារចំនួន ១៦០០នាក់ និងឆ្កែ ៤០០ក្បាល ដើរល្យាតតាមផ្លូវ ជាប់ជញ្ជាំងជាប់ជាប្រចាំ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login