សំណួរ
៦- តើការចាត់ថ្នាក់ផលិតផលមានប៉ុន្មាន ? អ្វីខ្លះ ?
៧- តើផលិតផលប្រើប្រាស់មានអ្វីខ្លះ ?
៨- អ្វីទៅជាទំនិញងាយស្រួល ?
៩- អ្វីទៅជាទំនិញត្រូវដើររកទិញ ?
១០- អ្វីទៅជាទំនិញពិសេស ?
១១- តើអ្វីទៅជាទំនិញមិនស្វែងរក ?
១២- តើផលិតផលឧស្សាហកម្មមានអ្វីខ្លះ ? ចូររៀបរាប់ ?
ចម្លើយ
៦- ការចាត់ថ្នាក់ផលិតផលមានដូចជា៖
- ផលិតផលប្រើប្រាស់ (Consumer Product)
- ផលិតផលឧស្សាហកម្ម (Industrial Product)
៧- ផលិតផលប្រើប្រាស់មានដូចជា ៖
- ទំនិញងាយស្រួល (Convenience Goods)
- ទំនិញត្រូវដើររកទិញ (Shopping Goods)
- ទំនិញពិសេស (Specialty Goods)
- ទំនិញមិនស្វែងរក (Unsought Goods)
៨- ទំនិញងាយស្រួល គឺជាប្រភេទដែលមានចំនួនទិញច្រើន អ្នកប្រើប្រាស់ងាយស្រួលបំផុតក្នុងការទិញទំនិញ (ទីតាំងជិតៗដែលពួកគេងាយទិញទំនិញតាមតែគេចង់ទិញ) ឧទាហរណ៍ នំប័ុង ទឹកដោះគោ ថ្នាំដុសធ្មេញ សាប៊ូ ។ល។
៩- ទំនិញត្រូវដើររកទិញ ជាប្រភេទទំនិញដែលអ្នកទិញត្រូវស្វែងរកវា នឹងធ្វើការប្រៀបធៀប លើថ្លៃ(price) គុណភាព(quality) រចនាបទរបស់ទំនិញ(style of goods) ជាដើម ។ ឧទាហរណ៍ សំលៀកបំពាក់ កុំព្យូទ័រ នាឡិកា សៀវភៅអាន ។ល។
១០- ទំនិញពិសេស វាជាប្រភេទទំនិញកំររកមានអ្នកនឹងអាចមានលទ្ធភាពទិញបាន ហើយមានតម្លៃខ្ពស់ និងមានដែនកំណត់ ។ ឧទាហរណ៍ រថយន្តម៉ាក Rolls Royce ។
១១- ទំនិញមិនស្វែងរក ជាទំនិញដែលត្រូវមានមនុស្សក្នុងសង្គម ពួកគេទទួលបានដូចគ្នាដោយមិនប៉ុនប៉ងទុកមុនទេ ។ ឧទាហរណ៍ ការធានារ៉ាប់រងជីវតិ ឬសេវាធានារ៉ាប់រងទំនិញ សេវាច្បាប់ សេវាពេទ្យជាដើម ។ល។
១២- ផលិតផលឧស្សាហកម្មមានដូចជា ៖
- ផលិតផលតំឡើង (Installations) គឺជាទំនិញផលទុនសំខាន់ៗ ដូចជាអាគារ និងគ្រឿងម៉ាស៊ីនទាំងឡាយដែលពុំតម្រូវឲ្យមានការចរចារគ្នាច្រើននៅមុនពេលទិញដូចជាចរចារអំពីការតំឡើងម៉ាស៊ីនទាំងនោះនៅក្នុងរោងចក្រអ្នកទិញ និងមានការផ្តល់សេវាបណ្តុះបណ្តាលបច្ចេកទេស ។
- ផលិតផលបន្ថែម (Accessories) ជាប្រភេទទំនិញដែលមានវដ្តជីវិតខ្លីជាងផលិតផលតំឡើង ដូចជាសម្ភារៈប្រើប្រាស់ក្នុងផលិតកម្ម ឬការងារប្រតិបត្តិការក្នុងការិយាល័យដូចជាម៉ាស៊ីន កុំព្យូទ័រ ម៉ាស៊ីនហ្វាក់ ទូរស័ព្ទ ។ល។
- វត្ថុធាតុដើម (Raw Material) គឺជាទំនិញដែលមិនទាន់ឆ្លងកាត់ដំណើរការផលិតកម្មដើម្បីក្លាយទៅជាផលិតផលសម្រេច ដូចជាឈើហ៊ុប រ៉ែដែក រ៉ែសង្ក័សី ធ្យូងថ្ម សំឡី កប្បាស់ ។ល។ បន្ទាប់មកគេយកវាបញ្ជូលទៅក្នុងរោងចក្រដោយដាក់ឲ្យឆ្លងកាត់ផលិតកម្ម ។
- គ្រឿងផ្សំ (Components) ជាប្រភេទផលិតផលដែលបានឆ្លងកាត់ផលិតកម្ម ហើយក្លាយជាគ្រឿងផ្សំឬផ្នែកផ្សេងៗនៃផលិតផល ។ ឧទាហរណ៍ ផ្នែកជាច្រើនផ្គុំបានជាឡានថ្មីមួយ ។
- គ្រឿងបន្លាស់ (Spare parts) រួមមានគ្រឿងខៅ្ចខ្ចង ឬចំណែកផ្សេងៗដែលប្រើប្រាស់សម្រាប់ផ្លាស់ប្តូរផ្នែកដែលខូចនៃម៉ាស៊ីន ឬសម្ភារៈប្រតិបត្តិការ ។
- សម្ភារៈការិយាល័យ (Office Supplies) វាជាសម្ភារៈប្រើប្រាស់ក្នុងការិយាល័យ មានដូចជា ក្រដាស ប្រដាប់កិបឯកសារ សៀវភៅកត់ត្រា ដែលត្រូវបានបញ្ជាទិញជាប្រចាំ ។
តភាគ