Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- អ្វីទៅជាផលិតផល (Product) ?

២- តើសមាសភាគផលិតផលមានអ្វីខ្លះ ? ចូររៀបរាប់ ?

៣- អ្វីទៅជាស្រឡាយផលិតផល ?

៤- ដូចម្តេចហៅថាផលិតផលចំរុះ ?

៥- តើការបែងចែកជាក្រុមផលិតផលមានអ្វីខ្លះ ?

ចម្លើយ

១- ផលិតផល (Product) គឺជាធាតុផ្សំមួយរបស់ម៉ាឃីធីងចំរុះ រួមមានអ្វីៗទាំងអស់ដែលត្រូវបានផ្តល់ទៅឲ្យទៅផ្សារដោយអង្គភាពអាជីវកម្មដើម្បីបំពេញតម្រូវការ ។ គឺជាប្រការសំខាន់បំផុតសម្រាប់អ្នកម៉ាឃីធីងដែលត្រូវយល់ថា ផលិតផលតែងតែត្រូវបានមើលទៅតាមទស្សនៈផ្សេងគ្នារវាងអ្នកប្រើប្រាស់និងអាជីវករ (Business People) ។

  • អាជីវករមានទស្សនៈថា ផលិតផលគឺអ្វីៗទាំងអស់ដែលផ្តល់ទៅទីផ្សារ មានន័យថាគេប្រមូលផ្គុំលើអ្វីដែលគេបានផ្តល់ ។
  • ចំណែកអ្នកប្រើប្រាស់យល់ថា ផលិតផលគឺជាអ្វីទាំងអស់ដែលបំពេញតម្រូវការរបស់គេ មានន័យថាគេប្រមូលផ្គុំយកចិត្តទុកដាក់លើតម្រូវការរបស់គេ ។

២- សមាសភាគផលិតផលមានដូចជា ៖

  • លក្ខណៈពិសេសផលិតផល (Product features) ត្រូវបានអង្គភាពអាជីវកម្មបន្ថែមលើគុណភាព ដើម្បីធ្វើឲ្យផលិតផលប្លែក និងប្រសើរជាងផលិតគូប្រជែង ។ លក្ខណៈពិសេសនេះ ត្រូវតែឆ្លើយតបទៅនឹងការសង្ឃឹមរបស់អ្នកប្រើប្រាស់ផងដែរ ។
  • ជម្រើសមុខងារផ្សេងៗ (Options) ទោះបីជាផលិតផលពិសេសក៏ដោយ ដើម្បីលើកកម្ពស់ផលិតផល អ្នកត្រូវបង្កើតផលិតផលឲ្យមានតាមលំដាប់ និងលក្ខណៈផ្សេងៗគ្នាដើម្បីឲ្យអ្នកទិញមានជម្រើសច្រើន ក្នុងការទប់ស្កាត់កុំឲ្យអតិថិជនអាចគេចចេញពីក្រុមឬស្រឡាយផលិតផលរបស់ខ្លួន ។
  • សេវាផ្សារភ្ជាប់ (Associated services) ជាមួយនឹងការសម្រេចចិត្តទិញរបស់អតិថិជន យើងក៏ត្រូវផ្តល់នូវសេវាអតិថិជន ដោយណែនាំឲ្យគេស្គាល់ពីផលិតផលរបស់អ្នក និងការបណ្តុះបណ្តាលអតិថិជនពីរបៀបប្រើប្រាស់ និងថែរក្សា​ ។ មិនតែប៉ុណ្ណោះទេ អ្នកត្រូវគិតថានៅមានរឿងជាច្រើនទៀតដែលអតិថិជនត្រូវពឹងពាក់អ្នកឲ្យជួយដោះស្រាយ ។
  • ផ្លាកសញ្ញា (នាមសញ្ញា) (Brand name) មើលមួយភ្លែតផ្លាកសញ្ញាហាក់ដូចជាមិនជាផ្នែកដែលសំខាន់របស់ផលិតផល ។ តែតាមការពិត អតិថិជនអាចកត់សម្គាល់បានផលិតផលដែលគេចង់ទិញតាមរយៈផ្លាកសញ្ញានេះផងដែរ​ ។ ហើយវាជាកត្តាសំខាន់បំផុតសម្រាប់ការសម្រេចចិត្តទិញលើកក្រោយៗទៀត ។ ផ្លាកសញ្ញាគឺជាឈ្មោះ សញ្ញា ពាក្យ ដែលកំណត់ដាក់ឲ្យផលិតផលណាមួយ ។ ពាណិជ្ជកម្មគឺជាការការពារខាងផ្លូវច្បាប់នៃផ្លាកសញ្ញាសម្រាប់ផលិតផល ។
  • ការធានា (Guarantee/Warranty) ពេលអតិថិជនទិញផលិតផល គេប្រាថ្នាទទួលបាននូវតម្លៃយ៉ាងប្រសើរ ប្រសិនបើគេដឹងថាផលិតផលផ្គុំឡើងមិនល្អ និងមិនដំណើរការបានប្រសើរ ឬក៏ខូចរហ័ស អ្នកទិញនឹងមិនទិញវាឡើយ ។ ក្រុមហ៊ុនត្រូវផ្តល់នូវាការធានាចំពោះផលិតផលទៅឲ្យអតិថិជន ដោយសន្យាថានឹងធ្វើការជុសជុលដោយឥតគិតកម្រៃ និងដូរមកវិញនៅពេលមានបញ្ហា ។
  • សំបកវេចខ្ចប់ (Packing) វាជាផ្នែកដែលមនុស្សមួយចំនួនគិតមិនដល់ តែម៉ាឃីធីងមិនមើលរំលងលើចំណុចនេះទេ ។ សំបកវេចខ្ចប់ផ្តល់នូវការការពារ និងសុវត្តិភាពចំពោះផលិតផលរហូតដល់ដៃអតិថិជនអាចប្រើប្រាស់វា ។ នៅលើស្រោមសំបកក្រៅពីផ្លាកសញ្ញានៅមានការសរសេរ និងដាក់សញ្ញាមួយចំនួននៅលើនោះ ។ វាអាចផ្តល់នូវព័ត៌មានជាជំនួយក្នុងការសម្រេចចិត្តទិញ ។ វាមានប្រយោជន៍ក្នុងការផ្សព្វផ្សាយផលិតផល ទាក់ទាញការយកចិត្តទុកដាក់ បង្ហាញពីការប្រើប្រាស់ផលិតផល ។ល។

៣- ស្រឡាយផលិតផល (Product line) គឺជាសេ៊រីនៃផលិតផលដែលមានភាពខុសគ្នាតែទៅលើទំហំ ពណ៌ តែមានមុខងារដូចគ្នា និងស្ថិតនៅក្នុងក្រុមហ៊ុនតែមួយ ។ ឧទាហរណ៍ ទឹកក្រូចម៉ាកA ទឹកក្រូចម៉ាកB ទឹកក្រូចម៉ាកC តែជាជម្រើសដែលក្រុមហ៊ុនមួយបង្កើតឡើង ។

៤- ផលិតផលចំរុះ (Product Mix) វាជាប្រភេទផលិតផលដែលមានមុខងារផ្សេងៗគ្នា ប៉ុន្តែវាស្ថិតនៅក្នុងក្រុមមួយដែលមិនអាចខ្វះបាន និងស្ថិតនៅក្នុងក្រុមហ៊ុនតែមួយ ។ ឧទាហរណ៍ កុំព្យូទ័រលើតុ ។

៥- ការបែងចែកជាក្រុមផលិតផលមានដូចជា ៖

  • ទំនិញប្រើប្រាស់រយៈពេលខ្លី (Non-durable goods) ទំនិញប្រភេទនេះរួមមានផលិតផលចំណីអាហារ ប្រេងសាំង ។ល។
  • ទំនិញប្រើប្រាស់រយៈពេលវែង (Durable goods) រាល់ទំនិញដែលមានភាពសឹករិចរិល វាអាចប្រើបានយូរ ហើយអាយុកាលរបស់វាក៏មានរយៈពេលវែង គេអាចចាត់ទំនិញប្រភេទនេះរួមមាន គ្រឿងយន្ត យានយន្ត ទូរទស្សន៍ ។ល។
  • សេវាកម្ម (Service) ផលិតផលនេះត្រូវបានគេកំណត់ទៅលើសកម្មភាពនៃការបម្រើ ហើយដែលអាចទាញយកវិញនូវប្រយោជន៍ ឬប្រាក់ចំណេញ ។ តួយ៉ាង មណ្ឌលថែរក្សាសុខភាព ឬមណ្ឌលបណ្តុះបណ្តាលចំណេះវិជ្ជា ។ល។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login