Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើឥរិយាបថអ្នកប្រើប្រាស់មានអ្វីខ្លះ ? ចូររៀបរាប់ ?

២- តើអ្វីទៅជាចំណង់ និងតម្រូវការរបស់អ្នកប្រើប្រាស់ ?

៣- អ្វីទៅជាកំលាំងជំរុញក្នុងការទិញ ?

៤- តើកំលាំងជំរុញក្នុងការទិញដែលនាំអ្នកប្រើប្រាស់ និងទិញផលិតផល ឬសេវាកម្ម មានលក្ខណៈវិនិច្ឆ័យប៉ុន្មាន ? អ្វីខ្លះ ?

៥- តើអ្វីជាកំលាំងជំរុញតាមចិត្តរំភើប ?

៦- អ្វីទៅជាកំលាំងជំរុញតាមសមហេតុផល ?

ចម្លើយ

១- ឥរិយាបថអ្នកប្រើប្រាស់មានដូចជា​៖

  • អ្នកប្រើប្រាស់ចុងក្រោយ (Final Consumers)

មនុស្សជាទីច្រើនមើលឃើញថាអ្នកប្រើប្រាស់ចុងក្រោយ គឺជាអ្នកដែលចូលទៅក្នុងហាងលក់រាយទិញផលិតផលនិងយកវាមកផ្ទះហើយប្រើប្រាស់វា ។ ឧទាហរណ៍ អ្នកទិញសៀវភៅសរសេរមួយក្បាលយកវាទៅសាលា និងប្រើប្រាស់វាកត់ត្រាមុខវិជ្ជាណានោះ អ្នកគឺជាអ្នកប្រើប្រាស់ចុងក្រោយ ។ អ្នកប្រើប្រាស់ចុងក្រោយទិញផលិតផល ឬសេវាកម្មសម្រាប់ប្រើប្រាស់ជាលក្ខណៈបុគ្គល ។

  • អ្នកប្រើប្រាស់អាជីវកម្ម (Business Consumer)

លក្ខណៈវិនិច្ឆ័យមួយទៀតនៃអ្នកប្រើប្រាស់ ត្រូវបានហៅថាអ្នកប្រើប្រាស់អាជីវកម្ម អ្នកប្រើប្រាស់អាជីវកម្មទិញទំនិញ ឬសេវាកម្ម ដើម្បីផលិតនិងលក់ ឬសម្រាប់លក់ទៅវិញ ។ ឧទាហរណ៍ អ្នកប្រើប្រាស់អាជីវកម្មជាអ្នកផលិតសៀវភៅសរសេរ ផលិតករទិញក្រដាស​ កាវ និងវត្ថុធាតុដើមដទៃទៀត ដើម្បីផលិតឹសៀវភៅសរសេរ ។ ក្នុងករណីនីមួយៗ ពេលផលិតករទិញសម្ភារៈ ដើម្បីផលិតនិងខ្ចប់សៀវភៅ គេគឺជាអ្នកប្រើប្រាស់អាជីវកម្ម ។ អ្នកផលិតសៀវភៅក៏ទិញផងដែរនូវសេវា សុវត្តិភាព សេវាបោសសំអាត កុំព្យូទ័រ សង្ហារឹម និងរបស់ដទៃទៀតដែលគេត្រូវការសម្រាប់អាជីវកម្មដែលត្រូវប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃ ។  

២- អ្នកប្រើប្រាស់ទាំងអស់មានចំណង់ និងតម្រូវការ​ ។ ចំណង់គឺជាការមិនទាន់បំពេញសេចក្តីប្រាថ្នា តម្រូវការគឺជាអ្វីដែលមនុស្សទាមទារដើម្បីរស់ ។ តម្រូវការត្រូវបានគេគិតថា ជាឬសគល់នៃឥរិយាបថរបស់មនុស្ស ។ អ្នកត្រូវការចំណីអាហារមានជីវជាតិ ការគេងលក់ស្រួលនាពេលយប់ ជម្រកដើម្បីការពារអាកាសធាតុ ខ្យល់សម្រាប់ដកដង្ហើម និងទឹកស្អាតជាដើម ។

៣- កំលាំងជំរុញក្នុងការទិញ គឺជាមូលហេតុដែលនាំឲ្យយើងចង់ទិញ ។ ពេលយើងសម្រេចថាយើងមានចំណង់ ឬតម្រូវការលើផលិតផល ឬសេវាកម្មនោះ យើងត្រូវបានជំរុញដោយអ្វីដែលអ្នកម៉ាឃីធីងហៅថា​ កំលាំងជំរុញក្នុងការទិញ ។

៤- កំលាំងជំរុញក្នុងការទិញដែលនាំអ្នកប្រើប្រាស់ និងទិញផលិតផល ឬសេវាកម្ម មានលក្ខណៈវិនិច្ឆ័យ៣គឺ ៖

  • កំលាំងជំរុញតាមចិត្តរំភើប (Emotional Motives)
  • កំលាំងជំរុញតាមសមហេតុផល (Rational Motives)
  • កំលាំងជំរុញតាមការឧបត្ថម្ភ (Patronage Motives)

៥- កំលាំងជំរុញតាមចិត្តរំភើប គឺជាមូលហេតុនៃការទិញផ្អែកលើសញ្ចេតនា ជំនឿ ឬអាកប្បកិរិយា​ ។ ការជំរុញតាមក្តីស្រលាញ់ ការមានឥទិ្ធពល ពិរុទ្ធភាព ភាពភ័យខ្លាច ឬភាពងប់ងល់ តែងតែបង្ខិតបង្ខំឲ្យអ្នកប្រើប្រាស់ធ្វើការទិញផលិតផល ឬសេវាកម្ម ។ អ្នកម៉ាឃីធីងត្រូវដឹងច្បាស់ថា កំាលាំងជំរុញតាមចិត្តរំភើប វាមានកំលាំងខ្លាំងក្លាណាស់ ។

៦- កំលាំងជំរុញតាមសមហេតុផល គឺមិនសមស្របនឹងគ្មានឥទ្ធិពល ។ អ្នកក៏ត្រូវជំរុញដោយមូលហេតុសមស្របផងដែរ ។ កំលាំងជំរុញសមហេតុផល គឺជាមូលហេតុនៃការទិញដោយផ្អែកលើភាពពិត ឬតក្តភាព ។ កំលាំងជំរុញសមហេតុផលរួមមានកត្តាមួយចំនួនដូចជា ការសន្សំសំចៃប្រាក់ ភាពជាប់មាំ និងការសន្សំសំចៃពេលវេលា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login