ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សិលាអាចបាក់បែក ឬពុកផុយដោយសារការប្រែប្រួលសីតុណ្ហភាព ។ នៅពេលថ្ងៃ ផ្នែកខាងក្រៅនៃផ្ទាំងសិលាធំៗទទួលកម្តៅខ្លាំងពីព្រះអាទិត្យ ហើយចាប់ផ្តើមរីកមាឌ ប៉ុន្តែផ្នែកខាងក្នុងនៃផ្ទាំងសិលាទាំងនោះនៅតែត្រជាក់និងមិនរីកមាឌទេ ។ នៅពេលយប់សីតុណ្ហភាពធ្លាក់ចុះធ្វើឲ្យផ្នែកខាងក្រៅនៃផ្ទាំងសិលាចុះត្រជាក់ហើយក៏រួមមាឌ ។ ដំណើរវិលចុះឡើងនៃសីតុណ្ហភាពជារៀងរាល់ថ្ងៃនេះ ធ្វើឲ្យដុំសិលាប្រេះស្រាំរហូតដល់បាក់បែកជាបំណែកផ្សេងៗគ្នា ។