Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទម្រង់រៀបមង្គលការតាមប្រពៃណីខ្មែរដូចតទៅ ៖

ក. មុនពេលរៀបការ ៖

  • ពិធីចែចូវ ឪពុកម្ដាយឬអាណាព្យាបាលខាងប្រុសចាត់ស្រី ម្នាក់ដែលមិនអភ័ព្វគូ ហើយនៅជិតផ្ទះខាងស្រីឪ្យទៅស៊ើបការ បើដឹងថាកូនស្រីនៅទំនេរទើប ចាប់ពិធីចូឡស្ដីដណ្ដឹង ដែលប្រព្រឹត្តអស់រយៈពេលបីលើកទើបចាប់ផ្ដើម ។ ក្នុងពិធីនេះគេមិននិយាយត្រង់ទេតែបើឪពុកម្ដាយខាងស្រី គេបើកផ្លូវឪ្យដើរជណ្ដើរឪ្យឡើងហើយ ទើបគេដត្រលប់មកគ្រួសារខាងប្រុសវិញ ។ ពិធីចូលចែចូវលើកទី៣នេះហៅងថាពិធីស៊ីស្លាដក ។
  • ពិធីស្ដីដណ្ដឹង ត្រូវផ្ដល់ព័ត៌មានទៅគ្រួសារខាងពីការចូលស្ដីដណ្ដឹងហៅថាមេបា ។ ពិធីដណ្ដឹងមានបីលើក ៖

១. ស្រីតំណាងខាងប្រុសបីនាក់ ប្រដាប់ដោយ នំនេក ស្លាម្លូ កំដរដៃទៅចូលស្ដីដណ្ដឹងមិនបានសម្រេចទេ ចាំពិគ្រោះគ្នាសិន ។

២​. ពិធីស៊ីស្លាកន្សែង អ្នកផ្លូវបីនាក់ ចូលជាលើកទី២មាន នំ សម្ភារៈ កំដរដៃដូចលើកមុនមិនទាន់សម្រេចទៀតគេរង់ចាំអ្នកផ្លូវប្រុសមកម្ដងវិញ ដោយនាំកូនប្រុសមកមើលផង ។

៣. ហៅថាស៊ីស្លាភ្ជាប់ពាក្យ ៖

  • អ្នកផ្លូវស្រី៣នាក់ប្រុស៣នាក់”អ្នកផ្លូវអ្នកមហានាំរណ្ដាប់ច្រើនជាងមុនរួមមាននំច្រើនប្រភេទស្លាម្លូ អង្ករ ត្រីសាច់ បន្លែផ្លែ ឈើជាគូៗ មាសពេជ្យ សំលៀកបំពាក ទៅជូនខាងស្រី នាំយកកូនប្រុសទៅជាមួយផង ។
  • ពិធី​បង្ហាញសាមីខ្លួនប្រុស ស្រីទីបំផុតគេជូនបណ្ដាការនោះទៅឪ្យខាងស្រី ។
  • អាចឪ្យកូនប្រុសទៅបម្រើផ្ទះខាងស្រីរហូតដល់ថ្ងៃរៀបតែទំនាក់ទំនងរវាងកូនប្រុស និងកូនស្រីត្រូវគោរពច្បាប់យ៉ាងតឹងរឹង ។
  • ពិធីជូនកំណត់ កំណត់ថ្ងៃការ និងជូនស្លាកំណត់ព្រមទាំងបណ្ដាការទៅឪ្យមេបា ។

ខ. ពេលរៀបការ

បុរាណកាលគេរៀបការរយៈពេលបីថ្ងៃគឺថ្ងៃចូលរោងស៊ី កំណត់ និងថ្ងៃសំពះ ។

+ ថ្ងៃចូលរោង

នៅថ្ងៃនេះខាងប្រុសត្រូវទៅសង់រោងនៅផ្ទះខាងស្រី ៣ល្វែង “ពីឬស្សីប្រក់ស្បូវ” ។

  • សម្រាប់ចុងភៅរៀបចំអាហារ
  • សម្រាប់លៀបភាជនាហារ
  • រោងស្លាសម្រាប់កូនកំលោះស្នាក់នៅរហូតដល់ចប់ ពិធីការនៅមុខរោងផ្កាស្លាមានរោងទេវតាផង ។
  • សង់រោងរួចហើយគេជញ្ជូន ភស្ដុភាងបណ្ដាការចូលរោងរៀបចំភោជនាអាហារ និងនំផ្សេងៗក្នុងនោះ មាននំគម និងនំអន្សមមិនអាចខ្វះបាន ។

+ ថ្ងៃស៊ីកំណត់

  • ព្រឹកថ្ងៃទី២ គេដង្ហែកូនកម្លោះចូលរោងផ្កាស្លាដោយមានភ្លេងការកំដរផង និងនៅលើផ្ទះការគេរៀបចំសែនព្រេនដូចតា និងពិធីស៊ីកំណត់ ។
  • ពេលលរសៀលធ្វើពិធីកាត់សក់ កូនស្រីនៅលើផ្ទះ ឯពិធីកាត់សក់កូនប្រុសធ្វើនៅរោងផ្កាស្លា ។ សព្វថ្ងៃគេកាត់សក់អ្នកទាំងពីររួមគ្នានៅផ្ទះការ ។
  • រៀបដង្វាយក្រុងពាលី ដើម្បីជូនដល់ ម្ចាស់ទឹកម្ចាស់ដី
  • ពិធីសូត្រមន្ដ សាមីខ្លួនទាំងពីរត្រូវចេញមកស្ដាប់ដើម្បីទទួលយកសេចក្ដីសុខសេចក្ដីចម្រើន
  • វេលាយប់ ៖
  • រៀបរាប់ផ្លែឈើ
  • ពិធីបុកល័ក្ត ធ្វើធ្មេញឪ្យកូនស្រីបើធ្វើនៅពេលចូលម្លប់ រួមហើយមិនបាច់ធ្វើទៀតទេ
  • ពិធីកាត់ខាន់ស្លាជាប្រាក់សុទ្ធ១ណែន ១៦ណែនជាប្រាក់រៀល​ ។
  • ពេលទៀបភ្លឺ ពិធីដោយផ្កាស្លាដោយស្រី៣នាក់មានគូរស្រករកបនឹងគ្នាដោយដោតជាបីដុំ ។

+ ថ្ងៃសំពះ នៅថ្ងៃទី៣ វេលាភ្លឺស្រាងកូនប្រុសកូនស្រីត្រូវស្លៀកពាក់ តាមបែបុរាណ ។​ អាចារ្យជាអ្នកកាន់ពេលាសត្រូវនាំកូនប្រុសទៅថ្វាយបង្គុំរា​នទេវតា ដោយត្រូវអង្គុយបែរមុខទៅទិសខាងកើត ចាំយកពេលវេលានៅទីនោះ ។ លុះពេលវេលាល្អ ”ព្រះអាទិត្យរះ អាចារ្យវាយ ឃ្មោះបីដងដើម្បីឪ្យកូនកំលោះថ្វាយបង្គុំព្រះអាទិត្យ៣ដងដែរ” ។ បន្ទាប់មកគេនាំកូនប្រុសទោសំពះផ្កាស្លាលើផ្ទះការ ។ ហែរកូនកំលោះដល់មាត់ជណ្ដើរគេវាយឃ្មោះ៣បទ ជាសញ្ញាអនុសញ្ញតឪ្យកូនកំលោះឡើងលើផ្ទះបាន ។ ពេលនោះកុមារា ឬដកុមារីម្នាក់ឬ”អាចសាមីខ្លួនខាងស្រី “ យកទឹកមួយផ្ទិកមកលាងជើងឪ្យកូនកំលោះព្រមទាំងជូនស្លាមួយម៉ាត់ផង ។ ឯកូនប្រុសក៏បានឪ្យប្រាក់ទៅអ្នកលាងជើងឪ្យនោះចុងបញ្ចប់កុមារនេះក៏ដឹកដៃ កូនកំលោះឡើងលើផ្ទះ ។ កូនប្រុសអង្គុយលើកន្ទេលបែរមុខទៅកើតខាងមុខមានជើងពានដាក់ផ្កាស្លាទៀតពេលាទាបពីរដាក់បាយខុន ក្បាលជ្រូក ឬមាន់ស្ងោរ ថ្វាយ នំអន្សម ​នំគម ។ កូនកំលោះត្រូវសំពះស្លាព្រះពរ “ម្លូមូរ ៣ត្រួយ” ដែលនៅលើកខ្នើយ ។ បន្ទាប់មកអ្នកផ្លូវស្រីម្នាក់ អុជទៀន ដុតនោលើកាន់ចូលទៅអញ្ជើញកូនស្រីឪ្យចេញមកផ្ទឹមអ្នកភ្លេងច្រៀនបទវាំងនន ។ កូនស្រីចេញមកអង្គុយខាងស្ដាំងដៃកូនកំលោះ ដើម្បីសំពះផ្ទឹម ។ បន្ទាប់មកគេធ្វើពិធីបង្វិលពពិល នៅជុំវិញសា្វមីភរិយា ។ បុរស៤នាក់និងស្រី៤នាក់សុទ្ធតែអ្នកមានខាន់ស្លា និងមិនអភ័ព្វ គូកាន់ ពពិលបង្វិលដោយហុចបន្ដគ្នាពីដៃស្ដាំទៅដៃឆ្វេង ហើយអាចារ្យសូត្រឪ្យពរផ្កាស្លា ។ ពួកមេបានិងញាតិមិត្តចងដៃ កូនប្រុសកូនស្រីដោយអំបោះព្រមទាំងឪ្យពរសព្ទសារធុការៀងៗខ្លួន គេស្រាយផ្កាស្លាកណ្ដាល និងផ្កាស្លាពៅ ចែកឪ្យញាតិមិត្តបាចដើម្បីពរជ័យសិរីមង្គល ។ ចប់ពិធីហើយស្វាមីខ្លួនប្រុសស្រីងើបអង្គុយបែរខ្នងដាក់គ្នាហើយគេវាយឃ្មោះឪ្យកូនប្រុសតោងជាយស្បៃកូនស្រីដើររចូលបន្ទប់ពេលនោះកូនស្រីត្រូវបញ្ចុកស្នាម្លូរដល់កូនប្រុសជួនកាលអុជបារីឪ្យជក់ ។ ពិធីច្រៀ​ងរាំសារកន្ទេលដោយមានកាន់ដាវផងក៏ចាប់ផ្ដើម ។ លុះចប់សព្វគ្រប់ហើយសាមីខ្លួនទាំងពីរនាក់ត្រូវចេញទៅបម្រើមេបាក្នុងពិធីជប់លៀងភោជនាហារ ។ នៅពេលត្រលប់ថ្ងៃដដែលមានប្រារព្ធពិធីផ្សំដំណេកនៅក្នុងបន្ទប់ដេក ។ អ្នកត្រូវរៀបចំពិធីនេះគឺស្រ្ដីចំណាស់ពីនាក់ ។ សម្ភារៈត្រូវមានបង្អែមមួយថាសចំអាបមួយថាស បាយសី ១ថាស ដូងខ្ចីមួយ ដំបូងគេអុជធូបទៀង សែនដូចតាគេដួសទឹកដូងបញ្ចុកកូនប្រុស ៣ស្លាបព្រា កូនស្រី៣ស្លាបព្រា ។ កូនស្រីបកចេកបញ្ចុកកូនប្រុសឯកូនប្រុសបញ្ចុកកូនស្រីវិញជានិមិត្តរូបថាចេះស្រលាញ់គ្នាមួយជីវិត ។

គ. ក្រោយពេលរៀបការ

ក្រោយពេលរៀបការបានបីថ្ងៃគូសា្វមី គូស្វាមីភរិយាប្រកបដោយផ្កាស្លាច្បង បង្អែមចំអាកស្លាបារីត្រូវនាំគ្នាទៅវត្ត ដើម្បីឪ្យព្រះសង្ឃបាចផ្កាស្លានោះប្រសិទ្ធពរជ័យសេរីមង្គលបានចម្រើនតរៀងទៅ ។ កូនប្រុសស្រីត្រូវទៅសាលាសង្កាត់ ដើម្បីចុះសំបុត្រះអាពាហ័ពិពាហ៍ដោយមានសាក្សីពីរនាក់ ។ ចាប់ពីថ្ងៃនោះមកទាំងពីនាក់ជាប្ដី ប្រពន្ធពេញលក្ខណៈច្បាប់ ។ គូស្វាមី ភរិយាត្រូវដើរសួរសុទ្ធញាតិមិត្តទាំងសងខាង(ដើររាប់ញាតិទាំងខាងប្រុសនិងខាងស្រី) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login