I. បញ្ជីបេតិកភណ្ឌពិភពលោក
- ១, រមណីយដ្ឋានអង្គរ៖ ចុះ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិច។
- ២, ប្រាសាទព្រះវិហារ៖ ចុះ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។
- ៣, ប្រាសាទសំបូរព្រៃគុក៖ ចុះ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។
II. បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
- ១, របាំព្រះរាជទ្រព្យ៖ ចុះ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តន់ប៉ូល ប្រទេសតួកគី។
- ២, ល្ខោនស្រមោលស្បែកធំ៖ ចុះ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីសប្រទេសបារាំង។
- ៣, ល្បែងទាញព្រ័ត្រ៖ ចុះ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។
- ៤, ចាប៉ីដងវែង៖ ចុះ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី។
- ៥, ល្ខោនខោល៖ ចុះ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស។
- ៦, គុនល្បុក្កតោ៖ ចុះ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក។
III. បញ្ជីស្មារតីចងចាំនៃពិភពលោក
- ១, បណ្ណាសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ចុះ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស។
- ២, ឯកសារសំឡេងនិទានរឿងរាមកេរ្តិ៍ដោយតាគ្រុឌ ចុះ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិន។
- ៣, រឿងអ៊ីណាវបុស្បា ចុះ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ឯកសារយោង៖ https://www.facebook.com/100036188140329/posts/pfbid02Fatdx5oxfBrfAL35udRMMfpKGFZpffz32f5VxWdjA5DuBJ3176RuorVPeaZmPzS6l/?sfnsn=mo&mibextid=6aamW6