ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការយល់ព្រមដោយកម្រិត គឺជាការយល់ព្រមដោយបម្រុងទុកនូវសំណងកាតព្វកិច្ច និងអច្ច័យទានរបស់មតកជន ដោយបានត្រឹមកម្រិតនៃទ្រព្យដែលខ្លួនបានទទួលតាមរយៈសន្តតិកម្មតែប៉ុណ្ណោះ (មាត្រា១២៥៦ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី)។ ករណីសន្តតិជនច្រើននាក់ ការយល់ព្រមដោយកម្រិតអាចធ្វើទៅបាន លុះត្រាតែសហសន្តតិជននោះបានធ្វើដោយរួមគ្នាទាំងអស់ (មាត្រា១២៥៦ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី) ហើយចាំបាច់ត្រូវធ្វើបញ្ជីសាពើភ័ណ្ឌ ហើយដាក់ពាក្យសុំអំពីការយល់ព្រមដោយកម្រិតនោះទៅតុលាការ (មាត្រា ១២៥៧ នៃក្រមរដ្ឋប្បវេណី)។