2019-12-14 14:47
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១១- តើការកាន់កាប់បែងចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
១១២- តើកិច្ចសន្យាមុធាគឺជាអ្វី ? ចូរឲ្យឧទាហរណ៍ ?
១១៣- តើកិច្ចសន្យាត្រូវបានបែងចែកអ្វីខ្លះ ?
១១៤- តើក្រមរដ្ឋប្បវេណីបញ្ញត្តនូវវិធីផ្ទេរការកាន់កាប់ជាប៉ុន្មានវិធី ? អ្វីខ្លះ ?
១១៥- តើការប្រគល់ដោយសង្ខេបគឺជាអ្វី ?
ចម្លើយ
១១១- ការកាន់កាប់បែងចែកជា២ប្រភេទគឺ ៖
១១២- កិច្ចសន្យាមុធា គឺជាកិច្ចសន្យាដែលមានតែភាគីម្ខាងនៃកិច្ចសន្យាដែលមានកាតព្វកិច្ចផ្តល់តាវកាលិក ហើយភាគីម្ខាងទៀតពុំមានកាតព្វកិច្ចផ្តល់តាវកាលិកដែលមានខ្លឹមសារជាតម្លៃថ្នូរនោះទេ ។ ឧទាហរណ៍ កិច្ចសន្យាប្រទានកម្ម ។
១១៣- កិច្ចសន្យាត្រូវបានបែងចែកដោយឈរលើទស្សនមួយចំនួនដូចខាងក្រោម ៖
១១៤- ក្រមរដ្ឋប្បវេណីបញ្ញត្តនូវវិធីផ្ទេរការកាន់កាប់ជា៤វិធីគឺ ៖
១១៥- ការប្រគល់ដោយសង្ខេប គឺសំដៅដល់ការផ្ទេរការកាន់កាប់តាមរយៈការព្រមព្រៀងរបស់គូភាគក្នុងករណីអនុប្បទានិកបានក្តាប់ទុកវត្ថុដោយជាកម្មវត្ថុនៃការកាន់កាប់នោះ នៅក្នុងដៃតាមការជាក់ស្តែងហើយអនុប្បទាយីបានបាត់បង់ការកាន់កាប់ដោយប្រយោលដែលខ្លួនធ្លាប់មាន (មាត្រា២២៩ កថាខណ្ឌទី៣) ។