2019-12-16 15:57
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១២១- តើផលុបភោគគឺជាអ្វី ?
១២២- តើអ្វីទៅហៅថាសេវភាព ?
១២៣- តើសិទ្ធិលើបំណុល និងសិទ្ធិប្រត្យក្សមានលក្ខណៈខុសគ្នាដូចម្តេច ?
១២៤- តើអ្វីទៅហៅថាកាតព្វកិច្ចដែលកំណត់ដោយច្បាប់ ?
១២៥- តើកាតព្វកិច្ចដែលកំណត់ដោយច្បាប់មានអ្វីខ្លះ ?
ចម្លើយ
១២១- ផលុបភោគ គឺសំដៅទៅលើសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ក្នុងអំឡុងពេលកំណត់ណាមួយដែលមិនអាចលើសពីមួយជីវិតរបស់ផលុបភោគី (មាត្រា២៥៦) ។
១២២- សេវភាព គឺសំដៅទៅលើសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃ សម្រាប់ផលប្រយោជន៍ដីរបស់ខ្លួន (មាត្រា២៨៥ កថាខណ្ឌទី១) ។
១២៣- សិទ្ធិលើបំណុល និងសិទ្ធិប្រត្យក្សមានលក្ខណៈខុសគ្នាដូចជា ៖
ក- សិទ្ធិប្រត្យក្ស
ខ- សិទ្ធិលើបំណុល
១២៤- កាតព្វកិច្ចដែលកំណត់ដោយច្បាប់ គឺជាកាតព្វកិច្ចដែលកើតឡើងដោយបញ្ញត្តិរបស់ច្បាប់មិនមែនកើតឡើងដោយឆន្ទៈរបស់ភាគីទេ ។ មានន័យថា គ្មានជំនួបឆន្ទៈណាមួយក្នុងការបង្កើតនូវកាតព្វកិច្ចរវាងកូនបំណុល និងម្ចាស់បំណុលឡើយ ប៉ុន្តែកាតព្វកិច្ចនឹងកើតឡើយដោយបញ្ញត្តិរបស់ច្បាប់ ។
១២៥- កាតព្វកិច្ចដែលកំណត់ដោយច្បាប់មានដូចជា កាតព្វកិច្ចដែលកើតឡើងដោយការគ្រប់គ្រង ដោយឈឺឆ្អាល ដោយសេចក្តីចម្រើនឥតហេតុ ដោយអំពើអនីត្យានុកូលជាដើមដែលជាបញ្ញត្តិច្បាប់ ។