Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៣១- តើហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតមានប្រយោជន៍ដើម្បីអ្វី ?

១៣២- តើសញ្ញាណសន្តតិកម្មគឺជាអ្វី ?

១៣៣- តើអ្វីទៅដែលហៅថាសន្តតិកម្ម ?

១៣៤- តើអ្វីទៅដែលហៅថាមតកជន ?

១៣៥- តើការចាប់ផ្តើមធ្វើសន្តតិកម្មដោយរបៀបណា ?

ចម្លើយ

១៣១- ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតមានប្រយោជន៍ ដើម្បីធានាសិទ្ធិលើបំណុលច្រើនដែលកើតមានឡើងដោយសារការជួញដូរជានិរន្តរ៍ដែលមានប្រភេទជាកំណត់ ដោយសន្សំសំចៃពេលវេលា កំលាំងពលកម្ម និងសោហ៊ុយសម្រាប់ការចុះបញ្ជី ។ លើសពីនេះទៅទៀត ម្ចាស់បំណុលអាចរក្សាលំដាប់ហ៊ីប៉ូតែកបាន ។

១៣២- សញ្ញាណសន្តតិកម្ម គឺជាសញ្ញាណមួយដែលកើតមានក្នុងសង្គមខ្មែរយើងជាយូរយារណាស់មកហើយ ដោយគ្រាន់តែសញ្ញាណនេះពុំត្រូវបានតាក់តែង ឬលើកឡើងនៅក្នុងបញ្ញត្តិច្បាប់ ។ ប៉ុន្តែនៅក្នុងពេលដែលសង្គមកំពុងមានការរីកចម្រើន សញ្ញាណសន្តតិកម្មក៏បានពង្រីកខ្លួនទៅតាមសង្គមដែរ ។ យ៉ាងណាមិញ សន្តតិកម្មបានក្លាយជាចំណោទ និងបង្កើតនូវវិវាទជាច្រើននៅក្នុងសង្គមគ្រួសារនៃប្រជាជនខ្មែរយើង ។ ដោយហេតុតែឃើញពីចំណោទជាច្រើនចំពោះបញ្ហាសន្តតិកម្មនេះ ក្រមរដ្ឋប្បវេណីដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជ្យក្រមលេខ នស/រកម/១២០៧/០៣០ ចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៧ និងដែលត្រូវបានចាប់អនុវត្ត ដោយគោរពតាមច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី បានបញ្ញត្តិយ៉ាងលម្អិតអំពីសន្តតិកម្ម ។

១៣៣- ដែលហៅថាសន្តតិកម្ម គឺជាការផ្ទេរនូវសិទ្ធិ និងករណីយកិច្ច (មត៌ក) របស់បុគ្គលម្នាក់ ដែលបានទទួលមរណភាពទៅឲ្យបុគ្គលម្នាក់ ឬច្រើននាក់ផ្សេងទៀត ។

១៣៤- ដែលហៅថាមតកជន គឺជាបុគ្គលដែលបានទទួលមរណភាព ចំណែកឯបុគ្គលម្នាក់ ឬច្រើននាក់ផ្សេងទៀតដែលត្រូវទទួលបន្តនូវសិទ្ធិ និងករណីយកិច្ចពីមតកជនតាមរយៈសន្តតិកម្មហៅថា សន្តតិជន ។

១៣៥- ការចាប់ផ្តើមធ្វើសន្តតិកម្មដោយមរណភាពរបស់មតកជន (មាត្រា ១១៤៥ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី) មានន័យថានៅពេលដែលមតកជននៅរស់ គឺមិនអាចផ្តើមសន្តតិកម្មបានទេ ហើយក៏មិនត្រូវបានទទួលស្គាល់ចំពោះការធ្វើសន្តតិកម្មនោះដែរ (សន្តតិកម្មតាមច្បាប់) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login