2019-12-16 15:51
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១៦- តើការផ្ទេរការកាន់កាប់ដោយបញ្ជាគឺជាអ្វី ?
១១៧- តើអ្វីទៅជាការសន្មត និងការសន្មតកើតមាននៅពេលណាបើយោងតាមមាត្រា២៣៤ នៃក្រមរដ្ឋប្បវេណី ?
១១៨- តើអ្វីទៅហៅថាការបន្តការកាន់កាប់ ?
១១៩- តើអ្វីទៅហៅថាសិទ្ធិប្រាតិភោគប្រត្យក្ស ?
១២០- តើអ្វីទៅហៅថាការបង្ហាញឆន្ទៈ ?
ចម្លើយ
១១៦- ការផ្ទេរការកាន់កាប់ដោយបញ្ជា គឺសំដៅទៅលើករណីដែលអ្នកកាន់កាប់ដោយប្រយោលបានបង្កើតនូវទំនាក់ទំនងគតិយុត្តតាមការព្រមព្រៀងថាផ្ទេរការកាន់កាប់ទៅឲ្យតតិយជន និងមានករណីយកិច្ចត្រូវជូនដំណឹងអំពីហេតុនោះទៅឲ្យអ្នកកាន់កាប់ដោយចំពោះ (មាត្រា២២៩ កថាខណ្ឌទី៤) ។
១១៧- ការសន្មត សំដៅដល់ការសន្មតអំពីអត្ថិភាពនៃលក្ខខណ្ឌចំពោះការទទួលស្គាល់អាជ្ញាយុកាលនៃលទ្ធកម្មអំឡុងពេលខ្លីចំពោះការកាន់កាប់ដោយមានឆន្ទៈយកជាកម្មសិទ្ធិ ដោយសន្តិវិធី និងដឹងលឺជាសាធារណៈ ដោយសុចរិត និងគ្មានកំហុស (មាត្រា២៣៤ កថាខណ្ឌទី១ និងមាត្រា២៣៤ កថាខណ្ឌទី២) ។
១១៨- ការបន្តរការកាន់កាប់ គឺអ្នកកាន់កាប់បន្តរអាចអះអាងចំពោះការកាន់កាប់របស់ខ្លួន និងការកាន់កាប់របស់អ្នកមុនបាន ។ ប៉ុន្តែករណីដែលអ្នកកាន់កាប់បានទទួលបន្តរនូវវិការៈនៃការកាន់កាប់របស់អ្នកមុន ទោះបីជាការកាន់កាប់របស់ខ្លួនគ្មានវិការៈក៏ដោយ គឺរាប់បញ្ជូលថាជាការកាន់កាប់ដោយមានវិការៈ (មាត្រា២៣៥) ។
១១៩- សិទ្ធិប្រាតិភោគប្រត្យក្ស គឺជាសិទ្ធិក្តាប់ទុកនូវតម្លៃនៃវត្ថុដែលជាកម្មសិទ្ធិរបស់កូនបំណុល ឬតតិយជន ដើម្បីធានាសិទ្ធិលើបំណុល ។
១២០- ការបង្ហាញឆន្ទៈ គឺជាការបង្ហាញឆន្ទៈរបស់ភាគី ក្នុងគោលបំណងបង្កើតនូវអានុភាពគតិយុត្ត ។ ជាគោលការណ៍ការបង្ហាញឆន្ទៈត្រូវតែធ្វើឡើងដោយសេរី និងពិតប្រាកដ ។