ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទំនាក់ទំនងរវាងកតិកាសញ្ញាអន្តរជាតិមួយជាមួយនឹងទស្សនៈវិស័យពុទ្ធសាសនា ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៖
ទស្សនៈវិស័យសេដ្ឋកិច្ច
ផ្នែកសេដ្ឋកិច្ចជាន់ទានៈ ទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឬ គ្រួសារនីមួយៗដូចជា៖
១.ការសំភីសង្វាតរកទ្រព្យគ្រប់ប្រភេទ ទាំងមានរូប និងគ្មានរូប
២.ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្តិឬចេះសន្សំសំចៃ
៣.ការចេះសេពគប់នឹងមិត្តសំលាញ់ មានចរិយាថ្លៃថ្នូរឬចេះច្នៃមិត្តអាក្រក់ឱ្យក្លាយទៅជាមិត្តល្អ
៤.ការចេះចាយវាយឱ្យសមគូរដល់ឋានៈនៃទ្រព្យសម្បត្តិ ឬចេះរៀនរស់ក្នុង សភាពសន្តោស។
១.ជាអ្នកប្រព្រឹត្តល្បែងស្រី
២.ជាអ្នកប្រព្រឹត្តល្បែងស្រា
៣.ជាអ្នកប្រព្រឹត្តល្បែងស៊ីសង
៤.ជាអ្នកសេពគប់មនុស្សអាក្រក់ដោយគ្មានកែ គ្មានច្នៃមិត្តអាក្រក់ឱ្យក្លាយទៅជាមិត្តល្អ
១.សុខកើតពីការមានទ្រព្យ ដែលបានពឹងកម្លាំងធ្វើការផ្ទាល់ខ្លួន
២.សុខកើតមកពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន
៣.សុខកើតអំពីការមិនជំពាក់បំណុលគេ
៤.សុខកើតអំពីការប្រកបអាជីវកម្ម ដែលគ្មានទោស
ផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់
ដំបូងបង្អស់មនុស្សត្រូវខំធ្វើសេដ្ឋកិច្ចគ្រប់យ៉ាងឱ្យមានវឌ្ឃនភាពនៅក្នុង កម្រិតមធ្យម រហូតដល់កម្រិតខ្ពស់ដើម្បីផ្តល់សេចក្តីសុខស្រួលដល់ជីវិតរបស់ខ្លួន។ យើងម្នាក់ៗត្រូវតែព្យាយាមធ្វើជាចៅហ្វាយនាយ នៃសេចក្តីត្រូវការមានន័យថាព្យាយាម លុះត្រាតែបានសម្រេច បើមិនបានកុំឈប់ កុំថយក្រោយ។ នេះជាសេដ្ឋកិច្ចជាន់ខ្ពស់ដែលព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យឈ្មោះថា “បរមត្ថប្រយោជន៍” នឹងមានលំដាប់លេខរៀងដូចជា សេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន សេដ្ឋកិច្ចសម្រាប់ជីវិតថ្មីនិងសេដ្ឋកិច្ចសម្រាប់ជីវិត ព្រះនិព្វាន។
ទស្សនសង្គមកិច្ច
នៅក្នុងព្រះពុទ្ធសាសនាសិទ្ធិរស់រានមានជីវិតត្រូវបានផ្តោតការយកចិត្តទុកដាក់ និងត្រូវបានគេទទួលស្គាល់គ្របគ្នាតាមរយៈសិក្ខាបទទាំងប្រាំរបស់ពុទ្ធសាសនា។
ទស្សនវប្បធម៌
តាមទស្សនៈរបស់ព្រះពុទ្ធសាសនា ជីវិតមនុស្សតែងប្រព្រឹត្តទៅតាមទ្វារបីគឺ មនោ កាយ និងវចា។ បុគ្គលម្នាក់ៗ គឺជាទាយាទនៃអំពើរបស់ខ្លួនដោយមិនគិតថាពូជសាសន៍ ពណ៌សម្បុរ ជាតិសង្គម ធនធានសង្គមឬស្ថានភាពដទៃទៀតឡើយ។