ផ្តើមចេញពិការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ពុទ្ធសាសនិកទទួលបាន៖
- ដោះស្រាយបញ្ហាដោយសន្តិវិធី ឬដោយអហិង្សា មានការតស៊ូ និងព្យាយាមធ្វើតែអំពើល្អ
- មានសតិសម្បជញ្ជៈប្រកាន់ខ្ចាប់នូវសច្ចធម៌ សុចរិតធម៌ យុត្តិធម៌ ចេះជួយសង្គ្រោះគ្នាទៅវិញទៅមក ហើយជឿលើសមត្ថភាពរបស់ខ្លួន ប្រកាន់ខ្ជាប់ គោលការណ៍ខ្លួនទីពឹងខ្លួន អ្វីៗកើតមកតែពីខ្លួនឯង។
- ការអប់រំចរិយាធម៌ ដែលព្រះពុទ្ធបានបញ្ញាតិ្តនូវអ្វីដែលមិនឱ្យប្រព្រឹត្តនិងអ្វីដែលអនុញ្ញាតឱ្យប្រព្រឹត្ត។
- ឱ្យមនុស្សចេះលះបង់ការបៀតបៀនគ្នា ឱ្យមនុស្សចិញ្ចឹមជីវិតតែក្នុងផ្លូវប្រពៃ។
- ប្រដៅមនុស្សឱ្យនិយាយតែពាក្យពិត មានសារប្រយោជន៍សមតាមបុគ្គល ទីស្ថាននិងកាលសម័យ។
- ឱ្យមនុស្សមានចិត្តសុចរិតទៀងត្រង់ចំពោះខ្លួនឯងអ្នកដទៃស្មោះត្រង់ចំពោះមុខងារខ្មាងអៀននិងចេះខ្លាចអំពើបាប។
- ចេះសាមគ្គីព្រមព្រៀងរស់នៅជាមួយគ្នា ដោយមេត្តាធម៌និងចេះយោគយល់គ្នាទៅវិញទៅមក។
- បើសង្គមមនុស្សប្រព្រឹត្តតាមបែបបទ ដែលព្រះពុទ្ធទ្រង់បានសម្តែងទុកនាំឱ្យមនុស្សទទួលបានសេចក្តីសុខចម្រើន។