Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទស្សនៈកម្មផលនៃពុទ្ធលទ្ធិ មានទំនាក់ទំនងទៅនឹងការវិលកើតស្លាប់របស់មនុស្សសត្វ ។ ទស្សនៈពុទ្ធនិយម បានពន្យល់ថា មនុស្សសត្វទាំងឡាយ រមែងវិលកើតស្លាប់មិនចេះអស់ មិនចេះហើយ ដែលបណ្តាលមកពីកម្មផលដែលជាថាមពល រឺតំហយនៃជីវិតចាស់ ដែលជះឥទ្ធិពលដល់ជីវិតថ្មីទៀត ។ ពាក្យកម្មមានន័យថាអំពើ សកម្មភាព រឺការងារ កិច្ចការដែលមនុស្សម្នាក់ៗ បានធ្វើដោយកាយ វាចា ចិត្ត ។ តាមកម្មជាកម្មដែលមនុស្សបានធ្វើមានបីយ៉ាង ៖

  • កុសលកម្ម គឺអំពើជាកុសល
  • អកុសលកម្ម គឺអំពើជាអកុសល
  • អព្យាកតកម្ម គឺអំពើជាអព្យាក្រឹត្យ ។ ឯពាក្យថាផល គឺជាផ្លែផ្កា ដែលលេចចេញមកអំពើកម្ម ។ ពោលគឺកម្មល្អ បានផលល្អ កម្មអាក្រក់ បានផលអាក្រក់ ។ អ្នកដែលបានធ្វើកម្ម ត្រូវតែទទួលយកជានិច្ច ហើយអកុសលកម្មពុំអាចលុបលាង និងសងដោយកុសលកម្មបានឡើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login