ព្រះភិក្ខុសង្ឃមានតួនាទីក្នុងព្រះពុទ្ធសាសនា និងសង្គមដូចតទៅ៖
ក្នុងព្រះពុទ្ធសាសនា
- បរិយត្តិធម៌ គឺការសិក្សាជាសំខាន់ គម្ពីរព្រះត្រៃបិដក មានព្រះវិន័យព្រះប្រសូត ព្រះអភិធម្មប៉ុន្តែបច្ចុប្បន្នការសិក្សានេះប្រែក្លាយជាការសិក្ខាភាសាបាឡី ធម្មវិន័យ និងវិជ្ជាទូទៅដូចជាការសិក្សានៅសាលាចំណេះដឹងទូទៅដែរ
- បដិបត្តិ គឺយកនូវធម៌វិន័យដែលបានសិក្សា ហើយមកបដិបត្តិតាមត្រៃសិក្ខា មានសីល សមាធិ បញ្ញាពោលគឺឈ្វេងយល់គោលធម៌ទាំងឡាយដែលជាវិន័យបញ្ញត្តជា សីល សិក្ខាបទសម្រាប់ភិក្ខុបដិបត្តិ
- ប្រោសសត្វ គឺការយកព្រះធម៌ដែលបានយល់ច្បាស់ហើយទៅ អប់រំ ប្រៀនប្រដៅ ដឹកនាំពុទ្ធបរិស័ទ្ធឲ្យប្រព្រឹត្តតែអំពើល្អតាមរយៈការសម្តែងធម៌ទេសនា ។
ក្នុងសង្គម
- ព្រះភិក្ខុសង្ឃ ជាទីពឹងទីរឮក របស់ពុទ្ធបរិស័ទពេលគាត់ មានវិបត្តិផ្លូវចិត្ត
- ព្រះភិក្ខុសង្ឃមានតួនាទីជាអ្នកដោះស្រាយនិងផ្សះផ្សា សម្រុះសម្រួលគ្នាពេលមានជម្លោះ
- ព្រះភិក្ខុសង្ឃមានតួនាទីជាគ្រូបង្រៀនធម៌បាឡី
- ព្រះភិក្ខុសង្ឃ ជាអ្នកផ្តើមគំនិតក្នុងការកសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ មណ្ឌលវប្បធម= រក្សាបវេណី ក្បួនច្បាប់ជាដើម
- ព្រះភិក្ខុសង្ឃ បានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការស្វែងរកសេចក្តីសុខសន្តិភាព ដោយសន្តិវិធីជូនប្រទេសជាតិនិងជនរួមជាតិដូចជាការធ្វើធម្មយាត្រាបួងសួងសុំសន្តិភាពជាដើម ។