2018-03-15 10:54
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ខ្ញុំមានអារម្មណ៍អាណិតអាសូរចំពោះជនជាតិទាំងអស់នេះហើយគោរពស្រលាញ់រាប់អានដូចបងប្អូនតែមួយដោយមិនប្រកាន់មិនរើសអើងពូជសាសន៍ ពណ៍សម្បុរអ្វីឡើយ។ ម៉្បាងទៀត វាជាការល្អប្រសើរនៅពេលដែលមានជនជាតិផ្សេងៗរស់នៅលើទឹកដៅរបស់ខ្ញុំ។ តែការរស់នៅរបស់គេត្រូវតែជាការរស់នៅស្របច្បាប់ ពោលគឺពុំមែនជាជនអន្តោប្រវេសន៍ខុសច្បាប់ ព្រោះថាការមានជនជាតិច្រើនធ្វើឱ្យយើងបានសិក្សាស្វែងយល់ ពីរបៀបរបបនៃការរស់នៅ ការប្រកបរបបចិញ្ចឹមជីវិត ដែលមានលក្ខណៈផ្សេងៗគ្នា និងទទួលបានូវបទពិសោធន៍ចំណេះដឹងជាច្រើនដ៏សម្បូរបែប ធ្វើឱ្យយើងមានគំនិតច្រើនគំនិតជឿនលឿន ដែលជាចំនុចវិជ្ជាមានមួយឈានទៅរកការអភិវឌ្ឃ។ លើសពីនេះ ការដែលមានជនជាតិផ្សេងៗមករស់នៅលើទឹកដីមួយហើយរស់នៅរួមគ្នាក្នុងភាពសុខសាន្តជាប្រភពនៃកម្លាំងពលកម្ម ក្នុងការអភិវឌ្ឃប្រទេសជាតិ និងបង្ហាញឱ្យឃើញពីសង្គមមួយដែលមានការអត់ឱ្យន និងមានអធ្យាស្រ័យគ្នាទៅវិញទៅមក។