វត្តមាននៃជនជាតិផ្សេងៗរស់នៅលើទឹកដីនៃប្រទេសណាមួយ ផ្តល់គុណសម្បត្តិ និង គុណវិបត្តិដូចជាៈ
គុណសម្បត្តិ
- ទទួលបាននូវបទពិសោធន៍ផ្សេងៗគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលជាកត្តាឈានទៅរកជោគជ័យនិងការអភិវឌ្ឃប្រកបដោយពហុជម្រើស។
- ទទួលបាននូវវប្បធម៌ផ្សេងគ្នា (ពហុវប្បធម៌) ធ្វើការសិក្សាប្រៀបធៀបវប្បធម៌ទាំងនោះ និងកែច្នៃឱ្យមានលក្ខណៈជារបស់ខ្លួនដ៏សម្បូរបែប។
- ទទួលបាននូវចំណេះដឹងផ្សេងៗ គំនិតប្លែកៗ ដែលជាមូលដ្ឋានគ្រិះនៃការអភិវឌ្ឃ។
- បង្កើនឡើងនូវកម្លាំងពលកម្ម និងការវិនិយោគទុនក្នុងស្រុកដែលអាចផ្តល់ទីផ្សារការងារបានច្រើន ដល់ពលរដ្ឋម្ចាស់ស្រុក។
- ទទួលបាននូវមោទនភាពជាតិខ្មែរនៅពេលដែលមានជនជាតិផ្សេងៗចូលចិត្តមករស់នៅលើទឹកដីរបស់ខ្លួនហើយក៏ជាឱកាស នៃការផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីជាតិដ៏ល្អរបស់ខ្លួនផងដែរ។
- បង្កើននូវទំនាក់ទំនងការទូតបានល្អ ធ្វើពាណិជ្ជកម្មជាមួយបរទេស និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ
គុណវិបត្តិ
- ពិបាកស្វែងរកកន្លែងរស់នៅ (ទីកន្លែងចង្អៀត) ខ្វះខាតស្បៀងអាហារ។
- បាត់បងធនធានធម្មជាតិ ខូចបរិស្ថាន បាត់បង់សណ្តាប់ធ្នាប់
- នាំចូលនូវវប្បធម៌ពាលាអាវាសែ នាំឱ្យមានវឱ្យវិបត្តិក្នុងវប្បធម៌ ជាតិខ្មែរ។
- ពិបាកគ្រប់គ្រងជនអន្តោប្រវេសន៍
- នាំចូលទំនិញខុសច្បាប់និងខូចគុណភាព
- ដណ្តើមទីផ្សារការងាររបស់ប្រជាជនក្នុងស្រុក
- អាចបង្កឱ្យមានជម្លោះ ឬអំពើភេរវកម្មផ្សេងៗ។