Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើការគ្រប់គ្រងមុខងារសាធារណៈ និងដំណើរការនៃរដ្ឋបាលសាធារណៈត្រូវមានគោលការណ៍សំខាន់ៗអ្វីខ្លះ ?

១២- តើឥទ្ធិពលនៃសកលភាវូបនីយកម្មលើរដ្ឋបាលសាធារណៈមានអ្វីខ្លះ ?

១៣- តើយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦មានអ្វីខ្លះ ?

១៤- តើអ្វីជាស្នូលនៃយុទ្ធសាស្ត្រចតុកោណក្នុងកែទម្រង់អភិបាលកិច្ច ?

១៥- តើអ្វីជាការកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ?

ចម្លើយ

១១- ការគ្រប់គ្រងមុខងារសាធារណៈ និងដំណើរការនៃរដ្ឋបាលសាធារណៈត្រូវមានគោលការណ៍សំខាន់ៗដូចជា ៖

  • គោលការណ៍និរន្តរភាពនៃរដ្ឋបាលសាធារណៈ
  • គោលការណ៍សមភាពចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ
  • គោលការណ៍អាព្យាក្រឹត្យភាព/អនាគត
  • គោលការណ៍ការផ្លាស់ប្តូរមន្រ្តីរាជការទៅតាមតម្រូវការការចាំបាច់របស់រដ្ឋបាលសាធារណៈ
  • គោលការណ៍តម្លាភាព
  • គោលការណ៍សមត្ថភាពពិត
  • គោលការណ៍បរិសុទ្ធភាព
  • គោលការណ៍ទទួលខុសត្រូវ
  • គោលការណ៍យុត្តិធម៌ ។

១២- ឥទ្ធិពលនៃសកលភាវូបនីយកម្មលើរដ្ឋបាលសាធារណៈមានដូចជា ៖

  • រដ្ឋបាលបែបសហគ្រិន ៖ ផលិតភាព ប្រសិទ្ធភាព
  • ការផ្លាស់ប្តូរតួនាទីនៃការិយាធិបតេយ្យ ៖ ជួយគាទ្រ ពន្លឿន និងជម្រុញ
  • ការច្នៃប្រឌិតរដ្ឋបាលឡើងវិញ ៖ ការគ្រប់គ្រងរដ្ឋបាលបែបថ្មី
  • ការកែទម្រង់សេវាសាធារណៈ ៖ ប្រជាជនជាស្នូល
  • អភិបាលកិច្ចល្អ ៖ ប្រសិទ្ធភាព ជឿទុកចិត្តបាន គណនេយ្យភាព
  • រដ្ឋបាលឌីជីថល ៖ ឆ្លើយតប ភាពងាយស្រួលក្នុងការទទួលបានសេវា គណនេយ្យភាព

១៣- យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦មានដូចជា ៖

  • កំណើន
  • ការងារ
  • សមធម៌
  • ប្រសិទ្ធភាព

- ចតុកោណទី១ ការអភិវឌ្ឍធនធានមនុស្ស

- ចតុកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការងារ

- ចតុកោណទី៣ ការលើកស្ទួយវិស័យឯកភាព និងការងារ

- ចតុកោណទី៤ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន

១៤- ស្នូលនៃយុទ្ធសាស្ត្រចតុកោណក្នុងការកែទម្រង់អភិបាលកិច្ចមានដូចជា ៖

  • ការកែទម្រង់ និងលើកកម្ពស់សមត្ថភាពស្ថាប័ន
  • ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ
  • ការពង្រឹងប្រសិទ្ធភាពនៃកាអនុវត្តការងារ
  • ការពង្រឹងអភិបាលកិច្ចវិស័យឯកជន ។

១៥- ការកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលមានដូចជា ៖

  • ការកែទម្រង់រដ្ឋបាលសាធារណៈ
  • ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
  • ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login