Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

៦- តើក្រុមប្រឹក្សាជាតិគាំពារសង្គម ទទួលបន្ទុកលើការងារក្របខណ្ឌគោលនយោបាយមានអ្វីខ្លះ ?

៧- តើក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងការអនុវត្តកម្មវិធី ដែលមានតួនាទីនិងភារកិច្ចអ្វីខ្លះ ?

៨- តើក្រសួងមហាផ្ទៃ ជាស្ថាប័នទទួលបន្ទុកសម្របសម្រួល និងជួយគាំទ្រការអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានតួនាទីនិងភារកិច្ចអ្វីខ្លះ ?

៩- តើក្រសួងសុខភិបាលមានតួនាទីនិងភារកិច្ចមានអ្វីខ្លះ ?

១០- តើក្រសួងផែនការមានតួនាទីនិងភារកិច្ចអ្វីខ្លះ ?

១១- តើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានតួនាទីនិងភារកិច្ចអ្វីខ្លះ ?

ចម្លើយ

៦- ក្រុមប្រឹក្សាជាតិគាំពារសង្គម ទទួលបន្ទុកលើការងារក្របខណ្ឌគោលនយោបាយមានដូចជា ៖

  • សម្របសម្រួលកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធី
  • ផ្តល់ការតម្រង់ទិសផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្ត ក្នុងការអនុវត្តកម្មវិធី
  • ពិនិត្យតាមដាន និងផ្តល់យោបល់លើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី
  • រៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីជូនរាជរដ្ឋាភិបាល ។

៧- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងការអនុវត្តកម្មវិធី ដែលមានតួនាទីនិងភារកិច្ចមានដូចជា ៖

  • រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រង និងការអនុវត្តកម្មវិធី
  • ទទួលខុសត្រូវក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនអ្នកទទួលផល ដែលជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ
  • រៀបចំបង្កើតប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន
  • ពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអប់រំផ្សព្វផ្សាយអំពីកម្មវិធី
  • រៀបចំផែនការសកម្មភាព និងគម្រោងថវិកាសម្រាប់ការអនុវត្តកម្មវិធី
  • ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន អង្គភាព និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ
  • កៀរគរ និងគ្រប់គ្រងមូលនិធិដែលទទួលបានពីប្រភពផ្សេងៗសម្រាប់គាំទ្រការអនុវត្តកម្មវិធី
  • តាមដាន វាយតម្លៃ និងរៀបចំរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធី
  • រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជូនក្រុមការងារបច្ចេកទេសអន្តរក្រសួង និងក្រុមប្រឹក្សាជាតិគាំពារសង្គម
  • សហការពិនិត្យតាមដាន វាយតម្លៃ និងដោះស្រាយបញ្ហានានា ក្នុងការអនុវត្តកម្ម​វិធី ។

៨- ក្រសួងមហាផ្ទៃ ជាស្ថាប័នទទួលបន្ទុកសម្របសម្រួល និងជួយគាំទ្រការអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានតួនាទីនិងភារកិច្ចមានដូចជា ៖

  • រៀបចំនិងពិនិត្យកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីរបស់អង្គភាពពាក់ព័ន្ធថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកម្មវិធី
  • សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងពាក់ព័ន្ធក្នុងការរៀបចំ និងផ្តល់វគ្គបណ្តុះបណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ពង្រឹងយន្តការដែលមានស្រាប់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការពិនិត្យតាមដាន និងគាំទ្រការអនុវត្តកម្មវិធី
  • សហការក្នុងការពិនិត្យតាមដាន វាយតម្លៃ និងដោះស្រាយបញ្ហានានា ក្នុងការអនុវត្តកម្មវិធី ។

៩- ក្រសួងសុខភិបាលមានតួនាទីនិងភារកិច្ចមានដូចជា ៖

  • រៀបចំ និងពិនិត្យកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីតាមការកំណត់
  • សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងពាក់ព័ន្ធ ក្នុងការរៀបចំ និងផ្តល់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធការអនុវត្តកម្មវិធីដល់មូលដ្ឋានសុខាភិបាលសាធារណៈ
  • ទទួលបន្ទុកផ្នែកបច្ចេកទេស ក្នុងការផ្តល់សេវាជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ
  • សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់ទិន្នន័យពាក់ព័ន្ធនឹងការអនុវត្តកម្មវិធី
  • បញ្ជាក់ការអនុវត្តលក្ខខណ្ឌជូនអ្នកទទួលផល ក្នុងការពិនិត្យផ្ទៃពោះមុនពេលសម្រាល នៅពេលសម្រាល ក្រោយពេលសម្រាល និងការផ្តល់ថ្នាំបង្ការដល់កុមារស្របតាមលក្ខណៈបច្ចេកទេសសុខភិបាល និងតារាងពេលវេលា តាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន និងផ្តល់បង្កាន់ដៃបញ្ជាក់ថាបានទទួលសេវារួចរាល់
  • សហការពិនតិត្យតាមដាន វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមនានា​ក្នុងការអនុវត្តកម្មវិធី ។

១០- ក្រសួងផែនការមានតួនាទីនិងភារកិច្ចមានដូចជា ៖

  • ផ្តល់ទិន្នន័យគ្រួសារក្រីក្រ ដែលមានសុពលភាពសម្រាប់ដាក់បញ្ជូលក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន
  • ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដើម្បីបញ្ជូលទិន្នន័យគ្រួសារក្រីក្រទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន
  • សម្របសម្រួល និងលើកកម្ពស់កិច្ចសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រការអនុវត្តកម្មវិធី
  • ចូលរួមកសាងសមត្ថភាព ពិនិត្យតាមដាន វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធី ។

១១- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានតួនាទីនិងភារកិច្ចមានដូចជា ៖

  • ត្រួតពិនិត្យ ផ្តល់យោបល់ និងសម្រេចលើគម្រោងថវិកាសម្រាប់ការអនុវត្តកម្មវិធី
  • វិភាជថវិកាសម្រាប់ការបើកផ្តល់របបឧបត្ថម្ភជូនអ្នកទទួលផល
  • ពិនិត្យរបាយការណ៍សកម្មភាពការងារហិរញ្ញវត្ថុ និងសមិទ្ធកម្មរបស់កម្មវិធី
  • ចូលរួមពិនិត្យតាមដាន វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធី ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login