Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើអ្វីទៅជាកម្មសិទិ្ធបញ្ញា ?

២២- តើអង្គការកម្មសិទ្ធិបញ្ញាពិភពលោកគឺជាអ្វី ?

២៣- តើអង្គការកម្មសិទ្ធិបញ្ញាពិភពលោកដើរតួនាទីសំខាន់ៗអ្វីខ្លះ ?

២៤- តើអ្វីទៅជាធម្មនុញ្ញារបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ?

២៥- តើរចនាសម្ព័ន្ធរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកមានចំនួនប៉ុន្មាន ? អ្វីខ្លះ ?

២៦- តើអ្វីទៅជាជំហាននៃការរកឃើញថ្មី ?

២៧- តើអ្វីទៅជាបុគ្គលដែលត្រូវបានការពារ ?

ចម្លើយ

២១- កម្មសិទិ្ធបញ្ញា គឺជាសិទ្ធិតាមផ្លូវច្បាប់ដែលកើតចេញពីសកម្មភាពបញ្ញារបស់មនុស្សក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត អក្សរសាស្រ្ត និងសិល្បៈ ។

២២- អង្គការកម្មសិទ្ធិបញ្ញាពិភពលោក គឺជាទីភ្នាក់ងារជំនាញមួយនៃបណ្តាញប្រព័ន្ធអង្គការសហប្រជាជាតិ ។ អង្គការកម្មសិទ្ធិបញ្ញាពិភពលោកត្រូវបានបង្កើតឡើងដោយអនុសញ្ញាទីក្រុង Stockholm ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៦៧ ហើយចូលជាធរមាននៅក្នុងឆ្នាំ១៩៧០ ។

២៣- អង្គការកម្មសិទ្ធិបញ្ញាពិភពលោកដើរតួនាទីសំខាន់ៗដូចជា ៖

  • ធ្វើឲ្យមានការរីកច្រើនក្នុងការរៀបចំតាក់តែងច្បាប់ និងនិតីវិធីផ្សេងៗដែលទាក់ទងនឹងច្បាប់កម្មសិទ្ធិបញ្ញាជាតិនៃរដ្ឋជាសមាជិក
  • ផ្តល់នូវសេវាកម្មសម្រាប់ការអភិវឌ្ឍជាអន្តរជាតិនូវសិទ្ធិកម្មសិទ្ធិឧស្សាហកម្ម
  • ផ្លាស់ប្តូរព័ត៌មានក្នុង​វិស័យកម្មសិទ្ធិបញ្ញា
  • ផ្តល់ជំនួញបច្ចេកទេសខាងផ្នែកច្បាប់ និងសម្រាប់ការអភិវឌ្ឍន៍
  • សម្របសម្រួល និងជួយដោះស្រាយនូវវិវាទកម្មសិទ្ធិបញ្ញា
  • ជាភ្នាក់ងារត្រួតពិនិត្យខាងផ្នែកព័ត៌មានវិទ្យា ព្រមទាំងជាឧបករណ៍សម្រាប់ការរក្សាទុក ការចូលរួម និងប្រើប្រាស់នូវព័ត៌មានដែលមានតម្លៃខាងកម្មសិទ្ធិបញ្ញា ។

២៤- ធម្មនុញ្ញារបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក គឺជាឯកសារមូលដ្ឋានក្នុងដំណើរការ និងការប្រព្រឹត្តទៅរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលត្រូវបានបង្កើតឡើងដោយអនុសញ្ញា Stockholm ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៦៤ ។

២៥- រចនាសម្ព័ន្ធរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកមានចំនួន៤គឺ ៖

  • មហាសន្និបាត
  • សន្និសិទ
  • គណៈកម្មាធិការសម្របសម្រួល
  • ការិយាល័យអន្តរជាតិ ឬលេខាធិការដ្ឋាន ។

២៦- ជំហាននៃការរកឃើញថ្មី គឺជាចំណុចដែលមានការលំបាកជាងគេព្រោះថា វាទាមទារឲ្យមានការត្រួតពិនិត្យ ដែលមានការត្រួតពិនិត្យដែលមានលក្ខណៈបច្ចេកទេសយ៉ាងលំអិតទើបអាចដឹងថាវាមាន ឬគ្មានជំហាននៃការរកឃើញថ្មី ។

២៧- បុគ្គលដែលត្រូវបានការពារ គឺសំដៅទៅលើជនដែលជាម្ចាស់កម្មសិទ្ធិនៃតក្កកម្មនោះ និងបុគ្គលដទៃទៀតដែលទទួលបាននូវសិទ្ធិស្របច្បាប់ ដែលអាចមានដូចជាទាយាទ ឬតតិយជនជាអាទិ៍ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login