Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ស្វែងយល់
2020-05-07 14:19

១-គណនេយ្យភាពចំពោះប្រជាពលរដ្ឋៈ

សំដៅទៅលើគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលមានដូចជាៈ

- រដ្ឋបាលថ្នាក់ក្រោមជាតិឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ជាពិសេស​ ស្រ្តី កុមារ ក្រុមជនងាយរងគ្រោះ និងជនជាតិដើមភាគតិច និងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធិភាព

- រៀបចំអោយមានយន្តការសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការការរៀបចំ និងអនុវត្តផែនការ និងថវិក និងសេចក្តីសម្រេចនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

- រៀបចំអោយយន្តការសម្រាប់ការពារសិទ្ធិមនុស្ស និងផលប្រយោជន៌របស់ប្រជាពលរដ្ឋ និងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអោយបានច្បាស់លាស់ ទាន់ពេលវេលា និងទៀងទាត់ ។

២-​គណនេយ្យភាពសង្គមៈ

គឺសំដៅទៅលើសកម្មភាព និងយន្តការនានាដែលប្រជាពលរដ្ឋអាចប្រើប្រាស់ ដើម្បីទាមទារអោយរដ្ឋមានគណនេយ្យភាពចំពោះខ្លួន ព្រមទាំងសកម្មភាពរបស់រដ្ឋាភិបាល សង្គមស៊ីវិល និងតួអង្គដទៃទៀតក្នុងការលើកកម្ពស់ការអនុវត្តនូវសកម្មភាព និងយន្តការទាំងនោះ ។

៣-គណនេយ្យភាពខ្សែទទឺងៈ

សំដៅលើខ្សែគណនេយ្យភាពរវាងមន្ទីរ អង្គភាពនានារបស់ក្រសួង ស្ថាប័នជាតិជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រតិបត្តិនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនោះ ។

៤-គណនេយ្យភាពខ្សែបណ្តោយៈ

សំដៅទៅលើខ្សែគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ ឬរវាងមន្ទីរ អង្គភាពរបស់ក្រសួង ស្ថាប័នដែលប្រព្រឹត្តិនៅក្រោមជាតិជាមួយក្រសួងស្ថាប័នសាម៊ី ។

៥-គណនេយ្យភាពផ្ទៃក្នុង

គឺសំដៅលើគណនេយ្យភាពនៅក្នុងអង្គការចាត់តាំងមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬនៅក្នុងរង្វង់រដ្ឋបាលមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឧទាហរណ៌ ៈ 

- គណនេយ្យភាពរវាងគណៈអភិបាល និងការិយាល័យនានានៅក្នុងក្រុង ឬស្រុកជាមួយក្រុមប្រឹក្សាក្រុង ឬស្រុកនោះ 

- គណនេយ្យភាពនៅក្នុងរង្វង់ខេត្តមួយ ឬគណនេយ្យភាពនៅក្នុងរង្វង់នៃការិយាល័យសាលាស្រុកណាមួយ ។

៦-គណនេយ្យភាពផ្នែកគោលនយោបាយៈ

សំដៅទៅលើគណនេយ្យភាពរបស់អ្នកជាប់ឆ្នោតចំពោះប្រជាពលរដ្ឋ ឬម្ចាស់ឆ្នោតតាមរយៈការបំពេញតួនាទីនៅក្នុងអំឡុងអាណត្តិរបស់ខ្លួន ។

៧-គណនេយ្យភាពផ្នែកច្បាប់ៈ

សំដៅទៅលើគណនេយ្យភាពចំពោះមុខច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានាជាធរមាន ។

៨-គណនេយ្យភាពផ្នែករដ្ឋបាលៈ

សំដៅទៅលើគណនេយ្យភាពដែលពាក់ព័នធនឹងការរៀបចំប្រព័ន្ធគ្រប់គ្រង នីតិវិធីប្រតិបត្តិ និងនិយាមការងាររបស់បុគ្គលិក និងអង្គការចាត់តាំងទៅតាមឋានានុក្រម ។

៩-គណនេយ្យភាពផ្នែកហិរញ្ញវត្ថុៈ

សំដៅទៅលើគណនេយ្យភាពដែលពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធ និងនីតិវិធីនៃការគ្រប់គ្រងថវិកា​ និងហិរញ្ញវត្ថុស្របទៅតាមច្បាប់ និងគោលការណ៌ហិរញ្ញវត្ថុសាធារណៈ ។

១០-គណនេយ្យភាពអន្តរដ្ឋបាលថ្នាក់ក្រោមជាតិៈ​ គឺសំដៅទៅលើគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ឬរវាងអង្គការចាត់តាំងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានប្រភេទដូចគ្នា ឬប្រភេទពីរផ្សេងគ្នា ។ ឧទាហរណ៌ៈ 

- គណនេយ្យភាពរវាងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំពោះរដ្ឋបាលឃុំ សង្កាត់

- គណនេយ្យភាពរវាងគណៈអភិបាល និងក្រុមប្រឹក្សាស្រុក "ក" និង ស្រុក "ខ"

១១-គណនេយ្យភាពអន្តរដ្ឋបាលៈ គឺសំដៅទៅលើគណនេយ្យភាពរវាងក្រសួង មន្ទីរ ស្ថាប័ននានាជាមួយនឹងរដ្ឋបាលនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។

 

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login