និយមន័យមន្ត្រីរាជការមានដូចតទៅ ៖
- និយមន័យទី១ មន្ត្រីរាជការ គឺជាបុគ្គលដែលតែងតាំងនៅក្នុងមុខតំណែងអចិន្ត្រៃយ៍ និងតាំងស៊ប់ក្នុងមុខតំណែងក្នុងឋានន្តរស័ក្តិ តាមឋានានុក្រម
- និយមន័យទី២ មន្ត្រីរាជការ សំដៅលើបុគ្គលដែលតែងតាំងក្នុងការងារអចិន្ត្រៃយ៍ និងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌនៃឋាននុក្រមរដ្ឋបាលរបស់រដ្ឋ ឬគ្រឹះស្ថានសាធារណៈ ។
- និយមន័យទី៣ មន្ត្រីរាជការ គឺជាបុគ្គលដែលត្រូវបានបញ្ជូលក្នុងក្របខណ្ឌ និងតែងតាំងក្នុងសេវាកម្មរាជរដ្ឋាភិបាលក្រោមបញ្ញត្តិមុខងារសាធារណៈ និងបើកបៀវត្សពីការបំរុងថវិការទុកសម្រាប់ក្រសួងស៊ីវិល និងនាយកដ្ឋាននានា ។
- និយមន័យទី៤ មន្ត្រីរាជការ គឺជាអ្នកដែលត្រូវបានជ្រើសរើសដោយការប្រលងប្រជែឲ្យចូលក្របខណ្ឌបង្កើតឡើងដោយព្រះរាជក្រឹត្យ បានធ្វើការនៅក្នុងក្រសួងស្ថាប័នណាមួយ និងត្រូវបានទទួលប្រាក់សោធននិវត្តន៍ ។ ចំណែកភ្នាក់ងារជាប់កិច្ចសន្យាមិនមែនជាមន្រ្តីរាជការទេ ព្រោះពួកគេជ្រើសរើសអោយចូលធ្វើការតាមកិច្ចសន្យា និងមិនបានទទួលប្រាក់សោធននិវត្តនទេ ។
- និយមន័យទី៥ មន្ត្រីរាជការជាមន្ត្រីដែលបំរើសេវាសាធារណៈដែលធើ្វទៅតាមការបញ្ជារបស់ថ្នាក់លើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ដូច្នេះ នៅជាប់ខ្លួនគេមានឥទ្ធិពលអាថ៌កំបាំងមួយ គឺអំណាចសាធារណៈនិងជាមន្ត្រីស្ថិតនៅក្រោមវិធានទាំងឡាយដែលមានចែងក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មានន័យថា មន្ត្រីដែលជ្រើសរើសដោយការប្រលងប្រជែងអោយចូលក្នុងក្របខណ្ឌ មានការធ្វើឡើងថ្នាក់ ឬឋានន្តរស័ក និងបានទទួលប្រាក់សោធននិវត្តន៍ ។