2020-05-29 15:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- ហេតុអ្វីបានជាគុណប្រយោជន៍នៃបណ្តាញតំបន់មានប្រយោជន៍ចំពោះអង្គភាព ?
២២- តើបណ្តាញភ្ជាប់ Server គឺជាអ្វី ?
២៣- តើកម្មវិធីកុំព្យូរទ័រក្រុម ឬកម្មវិធីកុំព្យូទ័រសម្រាប់ក្រុមការងារគឺជាអ្វី ?
២៤- តើប្រព័ន្ធមួយគឺជាអ្វី ?
២៥- តើអង្គភាពជាក់ស្តែងគឺជាអ្វី ?
ចម្លើយ
២១- បានជាគុណប្រយោជន៍នៃបណ្តាញតំបន់មានប្រយោជន៍ចំពោះអង្គភាព ពីព្រោះវាធ្វើឲ្យការប្រាស្រ័យទាក់ទងការងារ រវាងសមាជិកក្រុមមានលក្ខណៈប្រសើរឡើងធ្វើឲ្យមានការបែងចែកព័ត៌មានបានងាយស្រួល និងផ្តល់នូវភាពងាយស្រួលក្នុងការប្រើម៉ាស៊ីនបោះពុម្ព និងឯកសារនៅលើ Servers ។
២២- បណ្តាញភ្ជាប់ Server គឺជាបណ្តាញមួយដែលមានកុំព្យូទ័ររួមមួយស្តុកការងារឯកសារ និងគ្រប់គ្រងការងារបោះពុម្ពនិងប្រាស្រ័យទាក់ទង ។ កុំព្យូរទ័រនីមួយៗ (អតិថិជន) ភ្ជាប់នឹង Server នៅពេលដែលវាប្រើកម្មវិធីមួយ ឬសេវាជាបណ្តាញផ្សេងៗ ។
២៣- កម្មវិធីកុំព្យូរទ័រក្រុម ឬកម្មវិធីកុំព្យូទ័រសម្រាប់ក្រុមការងារ គឺជាកម្មវិធីកុំព្យូទ័រមួយដែលជឿនលឿនខ្លាំង និងទទួលស្គាល់ជាសាធារណៈនៅលើទីផ្សារសព្វថ្ងៃនេះ ។ កម្មវិធីកុំព្យូទ័រក្រុម គឺជាបន្សំនៃបច្ចេកវិទ្យាអេឡិចត្រូនិច និងដំណើរការជាក្រុមដែលគាំទ្រដល់ក្រុម និងអង្គភាពនានាដែលធ្វើការជាមួយគ្នាលើគម្រោងនានា និងចែករំលែកព័ត៌មានតាមរយៈបណ្តាញ ។
២៤- ប្រព័ន្ធមួយ គឺជាក្រុមនៃផ្នែកផ្សេងៗ ដែលអន្តរទំនាក់ទំនងគ្នាតាមវិធីមួយដែលបង្កើតបាន សំណុំប្រមូលផ្តុំគ្នាមួយ និងមានដំណើរការជាមួយគ្នា ដើម្បីសម្រេចបានគោលបំណងច្បាស់លាស់មួយ ។
២៥- អង្គភាពជាក់ស្តែង គឺជាបណ្តាញរួមគ្នាទាំងឡាយ ដែលអាចធ្វើឲ្យអង្គភាពនោះប្រើប្រាស់ធនធានសំខាន់ៗទាំងឡាយដែលត្រូវការទោះជាមានទីតាំងនៅកន្លែងណាក៏ដោយហើយទោះជាអ្នកណា (អ្នកផ្គត់ផ្គង់ ឬអតិថិជន) ជាម្ចាស់នៃធនធានទាំងនោះក៏ដោយ ។ បណ្តាញរួមគ្នាទាំងឡាយអាចប្រគល់ទំនិញកាន់តែល្អកាន់តែមានគុណភាព និងប្រាក់ចំណេញកាន់តែច្រើន ។