Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- តើកម្មករជាក់ស្តែងគឺជាអ្វី ?

២៧- តើអ្វីដែលហៅថាការទំនាក់ទំនងអាជីវកម្ម ?

២៨- ដើម្បីឲ្យក្លាយជាអ្នកដ៏មានប្រសិទ្ធភាពក្នុងការទំនាក់ទំនង និងអាចធ្វើការទំនាក់ទំនងក្នុងអាជីវកម្មឲ្យបានល្អ តើយើងត្រូវធ្វើអ្វីខ្លះ ?

២៩- តើជំនាញដែលចាំបាច់ សម្រាប់ក្លាយជាអ្នកសន្ទនាដ៏ល្អមានអ្វីខ្លះ ?

៣០- តើការស្តាប់គឺជាអ្វី ?

ចម្លើយ

២៦- កម្មករជាក់ស្តែង គឺជាមនុស្សដែលធ្វើការនៅតាមគេហដ្ឋាន ឬនៅក្រៅកន្លែងធ្វើការ ហើយនិងមានកុំព្យូរទ័រ និងឧបករណ៍ទំនាក់ទំនងទិន្នន័យផ្ទាល់រៀងៗខ្លួន ។ កម្មករទាំងនេះអាចមានទីតាំង នៅប៉ារីសនៃប្រទេសបារាំង ឬនៅសិង្ហបូរី ។ ​វាគ្មានអ្វីខុសគ្នាឡើយ ។ ពួកគេប្រើប្រព័ន្ធទូរស័ព្ទ ប្រព័ន្ធកុំព្យូរទ័រដែលតភ្ជាប់ជាបណ្តាញម៉ាស៊ីនទូរសារនិងបច្ចេកវិទ្យាផ្សេងទៀត ។

២៧- ដែលហៅថាការទំនាក់ទំនងអាជីវកម្ម គឺទាក់ទងទៅនឹងការងារជាអាជីពក្នុងការទំនាក់ទំនងដែលយើងរំពឹងថាអាចបង្កើត និងថែរក្សាជាមួយគ្រប់មនុស្សម្នាដែលយើងនឹងធ្វើការទំនាក់ទំនងក្នុងជីវិតការងាររបស់យើង ។

២៨- ដើម្បីឲ្យក្លាយជាអ្នកដ៏មានប្រសិទ្ធភាពក្នុងការទំនាក់ទំនង និងអាចធ្វើការទំនាក់ទំនងក្នុងអាជីវកម្មឲ្យបានល្អ យើងត្រូវ ៖

  • ផ្តល់ពិតមានឲ្យបានច្បាស់លាស់​ ដោយគ្មានការពន្យា ឬការយឺតយ៉ាវ ដើម្បីឲ្យ

- បុគ្គលដែលទាក់ទងទៅនឹងការងារនោះបានដឹង អំពីស្ថានភាពបច្ចុប្បន្ន

- ចាត់វិធានការបានទាន់ពេលវេលា ។

  • ប្រាស្រ័យទាក់ទងជាមួយមនុស្សឲ្យបានគ្រប់កម្រិតគ្រប់ថ្នាក់ និងជាពិសេសជាមួយអ្នកណាដែលអ្នកមិនសូវបានធ្វើការទំនាក់ទំនងពីមុនមក ។
  • ជជែកជាមួយសហជីវិនរបស់យើងក្នុងមធ្យោបាយសមស្រប ដែលនឹងអាចលើកតំឡើង និងថែរក្សាបរិយាកាសការងារឲ្យគ្នាទៅវិញទៅមក ។
  • ប្រើការលើកដាក់សំលេងឲ្យសមស្របទៅតាម

- បុគ្គលដែលអ្នកកំពុងសន្ទនាជាមួយ

- សារ ឬព័ត៌មានដែលអ្នកនឹងផ្តល់ឲ្យ

- ស្ថានការណ៍ ឬពេលវេលា

២៩- ជំនាញដែលចាំបាច់ សម្រាប់ក្លាយជាអ្នកសន្ទនាដ៏ល្អមានដូចជា ៖

  • បញ្ចេញសំលេងឲ្យបានច្បាស់លាស់
  • ល្បឿននិយាយមិនយឺតពេក និងមិនត្រូវលឿនពេក (កាលណាលឿនពេកធ្វើឲ្យអ្នកស្តាប់មិនអាចស្តាប់បាននិងតាមអ្នកទាន់ កាលណានិយាយយឺតពេកធ្វើឲ្យអ្នកស្តាប់ធុញទ្រាន់)
  • ត្រូវមានជំនាញក្នុងការស្តាប់
  • ត្រូវចេះធ្វើការជ្រើសរើស ពាក្យឲ្យបានសមរម្យ ត្រឹមត្រូវនឹងមានការលើកដាក់សូរសំលេងសម្រាប់បុគ្គលដែលអ្នកកំពុងសន្ទនាជាមួយ ។
  • ធ្វើយ៉ាងណាកុំឲ្យគូរសន្ទនាជាមួយយើងមានការភ័យខ្លាច ខ្មាស់ អៀន...។
  • ត្រូវចេះស្វែងយល់ និងអាចវាយតម្លៃបាន
  • ត្រូវមានភាពជឿជាក់ក្នុងការសន្ទនាជាមួយបុគ្គលដែលអ្នកមិនស្គាល់ ។

៣០- ការស្តាប់ គឺជាសិល្បៈពេលដែលអ្នកធ្វើវានឹងផ្តល់មកវិញនូវផលប្រយោជន៍ដ៏ច្រើន សន្ធឹកសន្ធាបមិនអាចគណនាបាន ។ គោលដៅនៃការស្តាប់ដ៏ល្អ គឺអាចធ្វើឲ្យសម្រេចបានការទំនាក់ទំនងតាមរបៀបឈ្នះ-ឈ្នះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login