ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មង្គលទី១ គឺកិរិយាមិនសេបគប់បុគ្គលពាលទាំងឡាយ ដែលជាមនុស្សទុច្ចរិតប្រាកដជាកើតមង្គលដ៏ឧត្តម ។ បុគ្គលដែលត្រូវបានចាប់ទុកជាបុគ្គលពាលមិនគួរសេពគប់មាន :
ក. ការប្រព្រឹត្តអាក្រក់ដោយកាយ ៣ យ៉ាង :
. កាប់សម្លាប់ បៀតបៀនជីវិតអ្នកដ៏ទៃ ប្រើប្រាស់អាវុធាខុសច្បាប់វ
. ឆបោក លួច ផ្លន់ កេងប្រវ័ញ្ច ទ្រព្យសម្បត្តិអ្នកដ៏ទៃ ចូលចិត្តរំខាន ឆាឆៅ ជ្រៀតជ្រែករឿងគេ
. ប្រព្រឹត្តអានាចារ លើកូនប្រពន្ធអ្នកដ៏ទៃ អបាយមុខ ល្បែងស្រីស្រាផ្តេសផ្តាស ដែលជាហេតុ
នាំឲកើតជំងឺផ្សេងៗ ពិសេសជំងឺអេដស៍ និងកាមរោគ ឫដើពាលារអាវាសែ សេពគ្រឿងញៀន ។
ខ. ការប្រព្រឹត្តអាក្រក់ដោយវាចា ៤ យ៉ាង :
. និយាយភូតភរ កុហក ឆបោកអ្នកដ៏ទៃ
. និយាយពាក្យគំរោះគំរើយ ជេរប្រទេច ផ្តាសាអ្នកដ៏ទៃ
. និយាយស៊កសៀត ញុះញង់ ចាក់ដោត បំបែកបំបាក់អ្នកដ៏ទៃ
. និយាយពាក្យឥតប្រយោជន៍ ខ្លឹមសារ ចេះតែរលាស់ ដូចអណ្តាតអត់ឆ្អឹង ។
គ. ការប្រព្រឹត្តដោយគំនិតអាក្រក់ ៣ យ៉ាង :
. ល្មោភ លោភលន់ចង់បានទ្រព្យអ្នកដ៏ទៃមកធ្វើជារបស់ខ្លួន
. ចងអាឃាត ព្យាបាទ គំនំគំគួនជាមួយអ្នកដ៏ទៃ ដឹកនាំអ្នកដ៏ទៃក្នុងផ្លូវខុស
. យល់ខុសថា គ្មានបាប គ្មានបុណ្យ គ្មានគុណ គ្មានទោសជាដើម ។