ច្បាប់ Common Law ឬ ហៅម្យ៉ាងទៀតថាជាប្រព័ន្ធនៃនីតិរួម គឺជាច្បាប់ទំនៀមទម្លាប់ ដែលចេញមកពីមូលដ្ឋានទំនៀមទម្លាប់ ពោលគឺយកយុត្តាធិការមកធ្វើជាមូលដ្ឋាន ដោយពុំមានជាក្រមទេ ។ សេចក្តី (Jurisprudence) នោះឯង ។ ច្បាប់ទំនៀមទម្លាប់នេះ គឺខ្មែរយើងក៏មានដែរដែលបារាំងហៅថា droit couturer ឬ អង់គ្លេសហៅថា Customary law ។ ច្បាប់ទាំងពីរនេះមានអត្ថន័យខុសគ្នាដូចបានបកស្រាយខាងលើ គឺ Civil Law ជាច្បាប់សរសេរ ចំណែកឯ Common Law ជាច្បាប់ទំនៀមទម្លាប់ នេះបើនិយាយឱ្យស្រួលស្តាប់ ។