សារប្រយោជន៍របស់ព្រៃឈើមានដូចជា ៖
- ជាជម្រកសត្វព្រៃ និងសត្វមច្ឆាគ្រប់ប្រភេទ
- ផ្តល់ឈើសម្រាប់ធ្វើសំណង់ ផ្ទះ តុ ទូ និងគ្រឿងសង្ហារឹមផ្សេងៗ
- ជួយរក្សាលំនឹងអាកាសធាតុ ( ភ្លៀងធ្លាក់ទៀងទាត់ )
- ផ្តល់ខ្យល់អាកាសបរិសុទ្ធ
- ជួយទប់ទល់ខ្យល់ព្យុះនិងទឹកជំនន់
- ជួយការពារការហូរច្រោះដី
- ធ្វើឲ្យដីមានជីជាតិ
- ជួយទាក់ទាញទឹកភ្លៀង
- ជួយស្រូកយកឩស្ម័នអុកស៊ីសែនដល់មនុស្ស
កន្លងមកនេះព្រៃឈើនៅកម្ពុជាមានការបាត់បង់ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភពីមួយឆ្នាំទៅមួយឆ្នាំព្រៃឈើគឺ មានការថយចុះជាលំជាប់បើគិតតាំងពីឆ្នាំ ១៩០០ ផ្ទៃដីព្រៃឈើមាន ៧៥% ប៉ុន្តែបច្ចុប្បន្នព្រៃឈើនៅតិចជាង ៤០% និងបន្តចុះថយជាលំដាប់ទៀត បើគ្មានការទប់ស្កាត់ទេនោះ ។
គោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការការពារព្រៃឈើ ដោយសហការជាមួយស្ថាប័នជាតិនិងអន្តរជាតិនានាដើម្បីគ្រប់គ្រងព្រៃឈើឲ្យបានល្អមានដូចជា ៖
- បង្កើនផ្ទៃដីគម្របព្រៃឈើឈានឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍សហស្សវត្ស កម្ពុជាដែលបានកំណត់រក្សាគម្របព្រៃឈើ ៦០% នៅឆ្នាំ២០០៥ ។
- បង្កើនតំបន់ការពារធម្មជាតិ (ឩទ្យានជាតិ )
- បង្កើតសហគមព្រៃឈើ (ឆ្នាំ ២០០៨ មាន ៣៦០ សហគមន៍គ្របដណ្តប់លើផ្ទៃដី ៣២៥១៣០ហិចតា)
- បោះបង្គោលព្រំដែនព្រៃឈើ
- ការស្រាវជ្រាវ និងអភិរក្សសត្វព្រៃ
- ការដាំដើមឈើឡើងវិញ ( ប្រារព្ធ
- រុក្ខទិវាថ្ងៃទី ០៩ ខែ កក្កដា រៀងរាល់ឆ្នាំ ) ។