Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វគ្គនីមួយៗនៃវដ្តអូវែៈ

               

  • វគ្គផូគុលៈ ក្នុងវ័យអំប្រ៊ីយ៉ុងអូវែនីមួយៗមានផូលីគុលដើមមានចំនួនធំ ។ នៅវ័យគ្រប់ការពី ៣ ទៅ៤ ខែមុនខែ​មានរដូវផូលីគុលដើមវិវត្ត ( កើនមាឌ )រហូតដល់ផូលីគុលប្រហោង ។ នៅដើមវគ្គផូលីគុល ក្នុងអូវែនីមួយៗមានផូលីគុលប្រហោងចំនួន ១០ ។ ក្នុងចំណោមផូលីគុលប្រហោងទាំងនោះមានផូលីគុលប្រហោងតែមួយប៉ុណ្ណោះដែលវិវត្តន៍រហ័សជាងគេ ក្នុងរយៈពេលតែ២ទៅ៣ថ្ងៃ ( ផូលីគុលដឺ ក្រាប ) ហើយវាក៏បញ្ចប់កាតវិវត្តនៅចុងដំណាក់កាលទី១ ( វគ្គផូលីគុល ) នៃវគ្គរដូវ ។ ចំណែកឯផូលីគុលដទៃទៀតស្វីតបាត់អស់ ។
  • ដំណើរអូវុលៈ ក្រោមអំពើរបស់អង់ស៊ីមផ្ទៃរបស់អូវុល និងស្រទាប់កោសិកាផូលីគុលប្រែជាស្តើងហើយធ្លាយ ។ ផូលីគុលទុំបញ្ចេញការម៉ែតញី ។ បន្ទាប់មកកាម៉ែតញីធ្វើដំណើរតាមដៃស្បូនដែលនៅទីនោះមានការបង្កកំណើតប្រសិនបើជួបនិងស្ពែម៉ាតូសូអ៊ីត ។ ប្រសិនបើមិនបានបង្កកំណើតទេវានិងងាប់ ហើយបញ្ចេ្ញចោលក្រោមទម្រង់ជាអូវ៉ុលស៊ីត II តាមឈាមរដូវ ។
  • វគ្គលុយតេអ៊ិចៈ មានការប្រមូលផ្តុំលីពីតនិងជាតិពណ៌លឿងក្នុងកោសិកាផូលីគុលរបស់ផូលីគុលដែលផ្ទុះបែកហើយបង្កើតបានជាអង្គលឿង ។ អង្គលឿងចាប់ផ្តើមផលិតអរម៉ូនប្រសេស្តេរ៉ូន និងអឺស្រា្តឌីយ៉ូតិចតួច ។ ប្រសិនបើគ្មានការបង្កកំណើតតេ អង្គលឿងរលាយបាត់បន្តិចម្តងៗរហូតនៅសល់តែសំណាកតូចមួយនៅលើផ្ទៃអូវែ ។ បន្ទាប់មកវដ្តរដូវថ្មីចាប់ផ្តើមឡើង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login