Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពន្យល់ពាក្យ៖                                

  • ស្វ័យបង្កកំណើតៈ ជាការរលាយចូលគ្នានៃកាម៉ែតញីឈ្មោលដែលមាននៅក្នុងឯកត្តៈ តែមួយឬនៅក្នុងផ្កាតែមួយ ។
  • បង្កកំណើតកាត់ៈជាការរលាយចូលគ្នារវាងកាម៉ែតញី ឈ្មោលដែលមាននៅក្នុងឯកត្តៈផ្សេងគ្នា ។
  • សែនៈ អង្កត់ ADN ស្ថិតនៅត្រង់កន្លែងកំណត់មួយនៃក្រូម៉ូសូម ។ វាមានផ្ទុកព័ត៌មានសម្រាប់កំណត់លក្ខណៈមួយរបស់ភាវៈរស់ ។
  • អាឡែលៈទំរង់ខុសគ្នានៃសែនដែលចំលងក្រមសម្រាប់លក្ខណៈខុសគ្នាបន្តិចបន្តួច
  • លក្ខណៈលុបៈ គឺជាលក្ខណៈដែលលេចចេញនៅជំនាន់ F1 កាលណាគេបង្កាតមេបាជាពូជសុទ្ធ ។
  • លក្ខណៈអន់ៈ គឺជាលក្ខណៈដែលបាត់នៅជំនាន់ F1 តែលេចចេញនៅជំនាន់ F2 កាលណាគេបង្កាត់មេបាជាពូជសុទ្ធ ។​
  • អូម៉ូស៊ីកូតៈ ជាឯកត្តៈពូជសុទ្ធដែលមានសែនអាឡែលដូចគ្នាហើយវាកើតឡើងពីការរួមគ្នារវាងកាម៉ែតញីឈ្មោលដែលមានសែនអាឡែលដូចគ្នា ។​វាបង្កើតបានកាម៉ែតតែមួយប្រភេទ ។
  • អេតេរ៉ូស៊ីកូតៈជាឯកតៈពូជមិនសុទ្ធដែលមានសែនអាឡែលមិនដូចគ្នា ហើយវានេះកើតឡើងពីការរួមគ្នារវាងកាម៉ែតញី ឈ្មោលដែលមានសែនអាឡែលខុសគ្នា ។ វាបង្កើតកាម៉ែតពីរប្រភេទ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login