2020-09-06 20:15
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅសម័យបុព្វកាល មនុស្សបានរស់នៅក្នុងរូងភ្នំ គឺរស់តាមធម៍ជាតិដូចសត្វដែរ ។ មនុស្សសម័យនោះពុំយល់ដឹងកាពិតនៃជីវិត ធម៍ជាតិនិងអ្វីៗដែលកើតមានដល់គេនៅក្រោយពេលពួកគេស្លាប់ទៅ ។ ពួកគេមានជំនឿថាមានកម្លាំងអនុភាព ថាមពល ឫកម្លាំងអាថ៍កំបាំងនៅពីក្រោយអនុភាពទាំងឡាយនៃធម៍ជាតិ ហើយធ្វើឲពួកគេមានអារម្មណ៍ភ័យខ្លាច រន្ធត់ ចំពោះអំណាចទាំងនោះ ដែលធ្វើឲពួកគេជួបក្តីអន្តរាយណាមួយ ។ ដើម្បីរស់នៅក្នុងភាពសុខសាន្ត គ្មានសេចក្តីភ័យខ្លាច មនុស្សនៅសម័យនោះ បានធ្វើកាយវិការត្រាប់ភាសាអង្វរករធ្វើពិធីបូជា បន់ស្រន់ បង្កើតឈ្មោះននិងរូបភាពផ្សេងៗជារូបមនុស្ស ឫរូបថ្លុក សម្រាប់បន់ស្រន់ដើម្បីបញ្ចប់ភាពភ័យខ្លាច ។ ក្រោយពួកគេ ក៏ភ្លេចអត្ថន័យ ដើមកំណើតនៃរូបដំណាងទាំងឡាយដែលគេបានបង្លើតមក ហើយគេក៏ចាត់ទុករូបតំណាងទាំងនោះថាជារូបភាពពិត ។ ជាបន្តបន្ទាប់ពួកគេក៏បានទទួលស្គាល់រូបដំណាងទាំងនោះថាជាទេវតា ។ ដោយសារវប្បធម៍ខុសៗគ្នា គេបានបកស្រាយគំនិត ទស្សនៈទាំងនោះ ទៅជាទម្រង់រូបភាពផ្សេងៗគ្នា ហើយពួកគេក៏បានធ្វើឲមានការរីកចម្រើន ក្លាយជាបូជានិយម ឫវិន័យ ឪវាទដោយឡែកៗ ដើម្បីផ្តល់កិត្តិយស និងគោរពបូជា រូបភាពទាំងនោះទុកជាទេវតា ។
ដូចនេះគេអាចសន្និដ្ឋានបានថា ជំនឿ និងសាសនា មានដើមកំណើត មកពីសេចក្តីត្រូវការ សេចក្តីសង្ស័យហើយសំខាន់ជាងគេ គឺសេចក្តីភ័យខ្លាច និងអារម្មណ៍តក់ស្លុតរបស់មនុស្សនៅចំពោះមុខអានុភាពនៃអធិកម្មជាតិ ឫវត្ថុអាថ៍កំបាំង និងស័ក្តិសិទ្ធមួយចំនួនដែលមានអំណាចដ៏អស្ចារ្យ ។