Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2020-09-10 22:15

បញ្ហាបរិស្ថានដែលបណ្តាលមកពីកំណើននគរូបនីយកម្មមាន៖

  • កង្វក់អាកាសៈ បណ្តាលពីធូលី ផ្សែងម៉ាស៊ីនភ្លើង និងយានយន្តគ្រប់ប្រភេទ ក្លិនសំរាមរលួយ លូទឹកស្អុយនិងស្ថានីយ៍បូមទឹកស្អុយ ឧស្ម័នពុលចេញពីគ្រឿងបរិក្ខារចាស់ៗ
  • ការរំខានដោយសំលេងៈ ទាក់ទងនឹងម៉ាស៊ីនភ្លើង និងយានយន្តគ្រប់ប្រភេទ ( ជាពិសេសគ្រឿងយន្តចាស់ៗ) ការប្រើប្រាស់ឧគ្ឃោសនស័ព្ទ សម្លេងយន្តហោះចុះចត ឬចេញដំណើរ
  • កាកសំណល់រាវនិងប្រព័ន្ធលូទឹកស្អុយៈ ការបូមទឹកស្អុយទៅក្នុងទន្លេ និងបឹងមិនបានធ្វើប្រព្រឹត្តកម្មជាមុន រួមជាមួយបណ្តាញលូចាស់ទ្រុឌទ្រោមខូចខាត ទឹកភ្លៀង ហូរមិនទាន់និងលិចចូលលំនៅឋាន
  • បញ្ហាទឹកជំនន់ៈ ជំនន់ទឹកភ្លៀងកើតមាននៅក្នុងទីក្រុងដោយសាររភ្លៀងធ្លាក់ខ្លាំងប្រព័ន្ធលូតូចៗកកស្ទះដោយសំរាម នាំឲ្យលិចផ្លូវនិងលំនៅឋាន ក្នុងរយៈពេលខ្លីឬយូរផងដែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login