ប្រព័ន្ធផលិតកម្ម កសិកម្មនៅកម្ពុជាចែកចេញជា៖
- ដំណាំស្រូវ និងដំណាំរួមផ្សំ
- ការចិញ្ចឹមសត្វ
- ការនេសាទ
- ព្រៃឈើនិងដំណាំកៅស៊ូ ។
សារៈសំខាន់ចំពោះសេដ្ឋកិច្ចក្នុងផ្នែកនីមួយៗ៖
- ដំណាំស្រូវ និងដំណាំរួមផ្សំ៖ បានផ្តល់អាហារយ៉ាងសំខាន់សំរាប់មនុស្ស ( ៥២.៧% )
- ការចិញ្ចឹមសត្វៈ បានផ្តល់កំលាំងអូសទាញ និងសាច់ជាអាហារ ( ១៥.៥% )
- ការនេសាទៈ បានបំពេញតំរូវការក្នុងប្រទេសនិងនាំចេញទៅក្រៅប្រទេស ( ២៥% )
- ព្រៃឈើនិងអាជីវកម្មៈ បានបំពេញតំរូវការរបស់មនុស្សនិងផ្តល់រូបិយប័ណ្ណ( ៦.៨% )
- ដំណាំកៅស៊ូៈ ផ្តល់រូបធាតុដើមដល់ឧស្សាហកម្មក្នុងស្រុក និងជាផលិតផលសំរាបនាំចេញទៅក្រៅប្រទេសព្រមទាំងផ្តល់ការងារដល់ប្រជាជនមួយចំនួនទៀត ។