Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

 

អ្នកទោសដែលត្រូវប្រហារជីវិតម្នាក់ ត្រូវបានសួរពីបំណងប្រាថ្នាចុងក្រោយរបស់គាត់ មុនពេលត្រូវបានឆក់នៅលើកៅអីអគ្គិសនីអោយស្លាប់ គាត់បានស្នើសុំប៊ិចនិងក្រដាសមកសរសេរលិខិតមួយច្បាប់ផ្ញើរទៅម្តាយ៖ 

អ្នកម្តាយជាទីគោរព ប្រសិនបើច្បាប់មានភាពយុត្តិធម៌ថ្ងៃនេះម៉ាក់នឹងអង្គុយនៅក្បែរខ្ញុំ រង់ចាំខ្សែភ្លើងឆក់លើកៅអីអគ្គិសនីនេះ ប៉ុន្តែដោយសារច្បាប់ងងឹតងងុលខ្ញុំត្រូវបានផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មដែលយើងបានធ្វើជាមួយគ្នា។ 

ម៉ាក់ចាំទេ ថាវាចាប់ផ្តើមពីពេលណា? ពេលខ្ញុំអាយុ ៣ ឆ្នាំ ខ្ញុំលួចយកបង្អែមបងប្រុស ម៉ាក់ក៏មិនប្រាប់ខ្ញុំថាខុស
ពេលអាយុ ៥ ឆ្នំា ខ្ញុំលួចយករបស់លេងក្មេងជិតខាង ហើយលាក់វានៅផ្ទះ ម៉ាក់ក៏មិនបាននិយាយអ្វី 
ពេលខ្ញុំអាយុ ១២ ឆ្នាំ ខ្ញុំលាក់បាល់បងជីដូនមួយ នៅក្នុងហ្គារ៉ាសពេលគាត់ មកលេងនៅផ្ទះយើង ពេលគាត់សួរ ម៉ាក់និយាយថាមិនបានឃើញ ទាំងដែលម៉ាក់បានឃើញ។ 

តើម៉ាក់ចាំថ្ងៃដែលខ្ញុំត្រូវបានគេបណ្តេញចេញពីសាលានៅអាយុ ១៥ ឆ្នាំទេ?  ប៉ាចង់ដាក់ទណ្ឌកម្មខ្ញុំ ប៉ុន្តែម៉ាក់មិនព្រម ហើយនៅថ្ងៃនោះម៉ាក់បានឈ្លោះប្រកែកជាមួយប៉ាយ៉ាងខ្លាំង ព្រោះតែការពារខ្ញុំ។  

ម៉ាក់បានឃើញខ្ញុំលួចកង់អ្នកជិតខាងយើងពេលខ្ញុំមានអាយុ ១៧ ឆ្នាំប៉ុន្តែម៉ាក់មិនបានរាយការណ៍ថាខ្ញុំលក់វាទេ ម៉ាក់នៅស្ងៀម  ម៉ាក់ស្រឡាញ់ខ្ញុំខ្លាំងណាស់ ម៉ាក់ដឹងទេ? ក្តីស្រលាញ់នេះហើយដែលបានបំផ្លាញខ្ញុំ។  នោះហើយជារបៀបដែលវាបានចាប់ផ្តើម ហើយបានបញ្ចប់យឺតៗ រហូតដល់ថ្ងៃនេះ នៅពេលដែលខ្ញុំនឹងត្រូវគេប្រហារជីវិតពីបទប្លន់ធនាគារនិងឃាតកម្ម។ 

ខ្ញុំនៅក្មេង ខ្ញុំគ្រាន់តែត្រូវការម៉ាក់ណែនាំ តែដល់ពេលដែលម៉ាក់កំពុងអាននេះខ្ញុំនឹងបាត់ទៅហើយ។ 

ពីកូនប្រុសជាទីស្រឡាញ់របស់ម៉ាក់! 

ឪពុកម្តាយទាំងអស់៖
បើស្រឡាញ់កូនៗ ត្រូវយកចិត្តទុកដាក់ លត់ដំប្រៀនប្រដៅ ពួកគេ ស្រឡាញ់កូនកុំនិយាយការពារគេទាំងដឹងថាគេខុស។ 

Photo: Opera News
បកប្រែ: វរលក្ខណ៍



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login