Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

មិនដឹងនោះទេថាមានមនុស្សប៉ុន្មាននាក់ដែលគេមើលមកខ្ញុំមិនល្អ ឬមិនគួរឱ្យរាប់រក
តែយ៉ាងហោចណាស់ខ្ញុំខ្លួនឯងដឹងច្បាស់ថារាងកាយនិងចិត្តវិញ្ញាណខ្លួនឯងមួយនេះជាមនុស្សបែបណា? ហើយក៏មិនធ្វើឱ្យនរណាម្នាក់ក្តៅក្រហាយដោយសារខ្លួនគឺគ្រប់គ្រាន់ហើយ។

ជ្រុលជាកើតមកទៅហើយក៏ជំទាស់មិនបាន មានតែស៊ូ ហើយក៏ធ្វើវាឱ្យល្អបំផុត បើទោះបីជាវាមិនល្អដល់កំពូលក៏ដោយចុះ។

ជិវិតមួយនេះវាមិនងាយពិតមែនអាយុក៏នៅតិចសោះ តែសម្ពាធវិញរាប់មិនអស់។ នេះប្រហែលជាមកពីព្រហ្មលិខិតកំណត់មកហើយមើលទៅ។

ប៉ុន្តែទោះជាយ៉ាងណាក៏មិនត្រូវបណ្តោយឲ្យជោគវាសនាមកកំណត់ជីវិតមួយនេះដែរ គឺរូបកាយនេះវាត្រូវតែជាអ្នកកំណត់នូវជោគវាសនាជីវិតដោយខ្លួនឯង។ កើតមកទៅហើយវាគង់តែស្លាប់ទៅវិញ ប្រថុយជីវិតនេះចុះ! ទៅរកអ្វីដែលខ្លួនឯងចង់ធ្វើ ហើយធ្វើវាឲ្យល្អបំផុតបានហើយ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://www.facebook.com/photo?fbid=203436154981880&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login