ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
វដ្តជីវិតរបស់ រុក្ខជាតិមានផ្កា មានពីរដំណាក់ គឺដំណាក់ផ្កានិង ដំណាក់គ្រាប់ ។
ក្នុងផ្កាមានកេសរឈ្មោលដែលមានផ្លោកលំអង កេសរញីមានអូវុល។ ក្នុងផ្លោកលំអង មីក្រូស្ប៉ូស៊ីត ធ្វើចំណែកមេយ៉ូស បង្កើតបានមីក្រូស្ប៉ ក្រោយរងចំណែក មីតូស មីក្រូស្ប៉ បង្កើតបានជា គ្រាប់លំអង មានណ្វៃយ៉ូពីរ ណ្វៃយ៉ូមួយធ្វើមីតូស បង្កើតបាន ស្ពែរម៉ាតូសូអ៊ីតពីរ។
ក្នុងអូវុល មាន មេហ្កាស្ប៉រ៉ូស៊ីតមួយ រងចំណែកមេយ៉ូសបង្កើត បានមេហ្កាស្ប៉៤ តែបីត្រូវងាប់ ក្រោយរងចំណែកមីតូសបីដងបន្តបន្ទាប់ មេហ្កាស្ប៉ផលិត បានថង់កំំណ ដែលមាន ណ្វៃយ៉ូ៨ តែមានកោសិកា៧ ក្នុងនោះមាន អូអូស្វ៊ែ១ និង ណ្វៃយ៉ូប៉ូលែមួយ។ ស្ពែរម៉ាតូសូអ៊ីតមួយរលាយជាមួយ ណ្វៃយ៉ូប៉ូលែ បង្កើតបានជា អាល់ប៊ុលមែន ហើយលូតលាស់ជាអង់ដូស្ពែម ស្ពែរម៉ាតូសូអ៊ីតមួយទៀតរលាយជាមួយអូអូស្វ៊ែ ក្លាយជាស៊ីកូតហើយលូតលាស់ជា អំប្រ៊ីយុង។ អំប្រ៊ីយុងនិង អង់ដូស្ពែម ស្ថិតនៅក្នុងគ្រាប់ដែលការពារដោយសំបក។គ្រាប់ដុះបង្កើតបានជារុក្ខជាតិថ្មី។