Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

I. សង្ខេបរឿង

2. យល់សប្តិគង់ក្លាយជាការពិតមួយដងមួយកាលដែរ

        នៅពេលទីឃាវុធធ្វើដំណើរពីស្រុកកំណើតមកភ្នំពេញវិញ។ គេបានជិះរម៉កតាមផ្លូវលំមួយដែលពោរពេញទៅដោយភក់ជ្រាំ ដើម្បីទៅកាន់ស្ថានីយរថភ្លើងពេលនោះ ស្រាប់តែមានឡានមួយបើកយ៉ាងលឿន។ ធ្វើឱ្យសាច់ទឹកមកលើកទីឃាវុធថាឡាននោះគឺជាឡានអ្នកស្រីសៅរ័ប្យ ជាប្រពន្ធម្នាក់ក្នុងចំណោមប្រពន្ធជាច្រើន របស់ ពញាគទធរ អតីតទេសាភិបាលខេត្ត បាត់ដំបងសម័យអាណាចក្រសៀម ។ អ្នកស្រីសៅរ័ប្យ មានកូនពីរនាក់ដែលគេស្គាល់ថាមានទ្រព្យសម្បត្តិច្រើនមាន អត្តចរិត ក្រអឺតក្រទម ចូលចិត្តតែងខ្លួនឆើតឆាយ ចំណែកកូនគាត់វិញជាមនុស្សចូលចិត្តលេងល្បែងនឹងកាមគុណ។

      ទីឃាវុធទិញសំបុត្រស្រាប់តែឃើញស្ត្រី 3 នាក់ ដែលពីរនាក់ជាស្ត្រីនិងមនុស្សចាស់ម្នាក់ ទៀតជាក្រមុំរូបស្រស់ប្រិមប្រិយ កំពុងទិញសំបុត្រទៅភ្នំពេញដែរ ។ ទីឃាវុធបានធ្វើដំណើរជាមួយស្ត្រីថៃ 3 នាក់ ហើយបាននិយាយសាកសួរជាមួយនាងក្រមុំថៃរហូតដល់រាប់អានគ្នា។

          ពេលមកដល់ភ្នំពេញនាងក្រមុំថៃដែលមានឈ្មោះថា ចន្ទមនី បានណែនាំឪពុកឈ្មោះ ទេពកោសល្យ ឱ្យទីឃាវុធបានស្គាល់។

                       គំនិតសំខាន់ក្នុងវគ្គ

_ ភាព ក្រអឺតក្រទម ពាលរបស់ គ្រួសារសៅរ័ប្យ

_ ចំណាប់ផ្ដើមនៃទំនាក់ទំនង របស់ទីឃាវុធនិងនាងចន្ទមណី ពេលធ្វើដំណើរពីបាត់ដំបងទៅភ្នំពេញ

_ សន្ធាន ចិត្តដ៏ទូលាយ របស់គ្រួសារលោកទេពកោសល្យចំពោះទីឃាវុធ។

                ♡____________________♡

                               ☜☆☞



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login