ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ការលះបង់ដើម្បីមនុស្សជាទីស្រឡាញ់វាជារឿងដែលគួរឲ្យមានមោទនភាពសម្រាប់ដៃគូសាងស្នេហ៍។ ប៉ុន្តែការដែលមនុស្សពីរនាក់អាចកាន់ដៃគ្នាឆ្លងនូវឧបសគ្គទាំងឡាយជាមួយគ្នាវាមានមិនច្រើនគូឡើយ។
និរន្តរភាពនៃស្នេហ៍ វាមិនមែនជារយៈពេលខ្លីនោះទេ តែវាគឺពេញមួយជីវិតដែលមនុស្សពីរនាក់ព្រមចុះកិច្ចព្រមព្រៀងថានឹងដើរទៅជាមួយគ្នាមិនថាមានរឿងអ្វីកើតឡើងនៅផ្លូវខាងមុខឡើយ គេនឹងជម្នះដើរទៅឲ្យផុត។
ប៉ុន្តែវាប្រហែលជាមានតែនៅក្នុងរឿងនិទានប្រលោមលោកតែប៉ុណ្ណោះឯង ដែលអ្នកនិពន្ធប្រឌិតឡើងដើម្បីឲ្យអ្នកអានមានក្តីសង្ឃឹមថានៅថ្ងៃណាមួយខ្លួនអាចនឹងជួបមនុស្សម្នាក់ដែលព្រមរួមទុក្ខហើយរួមសុខទៅជាមួយនឹងខ្លួន ដោយមិនគិតពីស្ថានភាពដែលកំពុងតែបន្ត។
ទេ! អត់ទេ! នៅក្នុងជីវិតពិតវាក៏មានដែរ ហើយម្នាក់ក្នុងចំណោមនោះវាអាចជាអ្នកក៏ថាបាន។ អ្នកខ្លះធ្លាប់ជាព្រាន សាវ៉ា តែនៅពេលដែលគេជួបមនុស្សដែលស្រឡាញ់ ហើយព្រមនឹងលះបង់គ្រប់បែបយ៉ាង ហ៊ានទទួលយកនូវភាពអវិជ្ជមាន ហើយក៏ព្យាយាមក្នុងការកែប្រែ។ និរន្តរភាពនៃស្នេហ៍វានឹងកើតមានឡើងដរាបណាមនុស្សចេះក្នុងការកែប្រែ ហើយផ្លាស់ប្តូរជីវិតខ្លួនឯងដើម្បីមនុស្សជាទីស្រឡាញ់។
អត្ថបទៈ ខ្លឹមសារ-KlemSa
Reference:
https://www.facebook.com/photo?fbid=201123361879826&set=a.105573171434846