2021-07-16 08:22
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ការមានទំនាក់ទំនងជាមួយនរណាម្នាក់វាចាំបាច់ណាស់ក្នុងការត្រូវមានភក្តីភាព និងចិត្តស្មោះ ព្រមទាំងអាចទទួលយកភាពអវិជ្ជមានរបស់ដៃគូ។ ក្នុងលក្ខខណ្ឌស្នេហាមិនមែនទាល់តែធ្វើសកម្មភាពដូចគ្នា ដូចដែលម្នាក់ទៀតស្រឡាញ់ ពេញចិត្តទើបហៅថាស្នរហាទេ។ អ្នកមានសិទ្ធក្នុងការមិនយល់ស្រប ក្នុងលក្ខខណ្ឌដែលអ្នកមានអតិភាពក្នុងការសម្រេច។
កុំបង្ខំចិត្តខ្លួនឯងដើម្បីធ្វើតាមនរណាម្នាក់អី។ បើអ្នកមិនចូលចិត្តវាផង អ្នកទ្រាំធ្វើវាប្រយោជន៍អ្វី? វាមានតែធ្វើឱ្យអ្នកទើសទាល់ក្នុងចិត្តតែប៉ុនហ្នឹង។ ការធ្វើអ្វីដែលស្របទៅតាមដៃគូគ្រប់យ៉ាងក្នុងលក្ខខណ្ឌមួយដែលមិនអាចទៅរួច វានឹងធ្វើឱ្យអ្នកខាតពេលឥតប្រយោជន៍។
ការស្រឡាញ់ មិនអាចវាស់បានត្រឹមតែការធ្វើតាមទេ។ ពេលខ្លះគេប្រឹងធ្វើតាមអ្នកដើម្បីឱ្យអ្នកសប្បាយចិត្តមួយគ្រាតែប៉ុណ្ណោះមិនមែនចេញមកពីចិត្តស្មោះឡើយ។ ចូរកុំធ្វើខ្លួនឱ្យនរណាម្នាក់មានការទើសទាល់ចិត្តដោយសារតែអ្នក អ្នកមានសិទ្ធធ្វើអ្វីដែលអ្នកស្រឡាញ់ រីឯគេក៏មានសិទ្ធិក្នុងការធ្វើតាមចិត្តស្រឡាញ់របស់គេដូចគ្នា ព្រោះទង្វើពេលខ្លះក៏មិនអាចបញ្ជាក់ពីចិត្តស្រឡាញ់បានដែរ។
ស្រឡាញ់ យោគយល់ អធ្យាស្រ័យ កែលំអ ឱ្យគ្នាទៅវិញទៅមក នោះស្នេហានឹងអាចនៅស្ថិតស្ថេរយូរអង្វែង ដោយក្តីស្រឡាញ់ពិត មិនមែនជាសកម្មភាពសម្តែងបោកភ្នែកដៃគូ។
អត្ថបទចាស់: ខ្លឹមសារ-KlemSa
Reference:
https://www.facebook.com/photo?fbid=202196311772531&set=a.105573171434846